សង្គម

តាន់ គីមសួរ សួរត្រង់ៗទៅ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក្រោយឃើញសារឧកញ៉ាថា “បើសេដ្ឋកិច្ច ឬ ការអភិវឌ្ឍន៍ប្រទេសមានការយឺតយ៉ាវ កុំបន្ទោសរដ្ឋាភិបាល”

BY
Khmernote Media
August 7, 2022

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះឃើញមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយឡែក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបង្ហោះសារមួយឃ្លាចាក់ដោតថា៖ “អរគុណសម្តេច ពុក (បើសេដ្ឋកិច្ច ឬ ការអភិវឌ្ឍន៍ប្រទេសមានការយឺតយ៉ាវ) សូមកុំបន្ទោសរាជរដ្ឋាភិបាល អោយសោះ”។

សាររបស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ធ្វើអោយលោក តាន់ គីមសួរ ដែលជាមនុស្សម្នាក់ចេញមុខតវ៉ាប្រឆាំងការកាប់បំផ្លាញព្រៃឈើតំបន់ភ្នំតាម៉ៅ ចេញមុខមកសួរលោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ថា៖ “អត់ទោសលោកឧកញ៉ា ឬមួយទាល់តែការបំផ្លាញព្រៃឈើទើបអាចអភិវឌ្ឍប្រទេសបាន? លោកឧកញ៉ាទំនេរទេ? ខ្ញុំអាចឆ្លៀតពេលនាំលោកឧកញ៉ាដើរមើលដីដែលដកហូតបានពីក្រុមហ៊ុនរាប់ពាន់ ម៉ឺនហិកតាចូលរជាសម្បត្តិរដ្ឋវិញ។”

Share This Post: