PR

CHARLES & KEITH បានប្រកាសក្រុមតារាចម្រៀង ITZY ជាទូតសុឆទ្ទៈតំណាងពិភពលោកថ្មី

BY
Liny Chan
August 8, 2022

នៅប្រទេសសិង្ហបុរី ថ្ងៃទី 2 ខែសីហា ឆ្នាំ 2022 – CHARLES & KEITH ដែលជាម៉ាកយីហោសម្រាប់ស្បែកជើង កាបូប និងគ្រឿងតុបតែងលម្អទាន់សម័យផ្សេងៗ បានប្រកាសថា ក្រុមតារាចម្រៀង ITZY នឹងចូលរួមជាមួយគ្រួសារ CHARLES & KEITH ក្នុងនាមជាទូតសុឆទ្ទៈតំណាងពិភពលោកថ្មី។

បន្ទាប់ពីបាន ចេញអ៊ាលបុមថ្មី CHECKMATE មក ក្រុមតារាចម្រៀង ITZY ក៏ចាប់ផ្តើមការងារថ្មីជាបន្ទាប់របស់ពួកគេ ដោយបានក្លាយជាទូតសុឆទ្ទៈតំណាងពិភពលោកថ្មី សម្រាប់យុទ្ធនាការរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ដោយពួកគាត់បានបង្ហាញនូវម៉ូដសំខាន់ៗសម្រាប់រដូវកាលនេះដូចជា កាបូប និងស្បែកជើងម៉ូដ Lula ។ យុទ្ធនាការនេះផងដែរបានឆ្លុះបញ្ចាំងពីស្ទាយ៍បែបប្លែកលេចធ្លោពីគេ ដោយបញ្ចាក់ពី ទំនុកចិត្ត និងការទាមទារ ដែលបានឆ្លុះបញ្ចាំងដោយយករចនាប័ទ្មដ៏ភ្លឺចាំងចែងរបស់ម៉ូដ Lula រួមជាមួយនឹងវត្តមានរបស់ magnetic នៃក្រុម ITZY ។ ក្រោមការប្រារព្ធនូវសិទ្ធិសេរីភាព និងភាពពិតប្រាកដ ក្រុម ITZY ក៏បានបង្ហាញពីរបៀបដែ លពួកគេនៅតែរក្សានូវស្ទាយ៍ពិតប្រាដករបស់ពួកគេដោយ មិនថានៅមុខកាមេរ៉ា ឬក្រៅកាតព្វកិច្ចការងារក៏ដោយ។

ដោយការទទួលបាននូវភាពល្បីល្បាញដោយសារ បទចម្រៀងដំបូងរបស់ពួកគេដោយរួមមាន “DALLA DALLA ” និង “ICY” ក្រុម ITZY គឺទទួលស្គាល់ថាជាក្រុមដែលមានភាពលេចធ្លោក្នុងវិស័យ Pop Culture ដែលក្នុងនោះមានដូចជា៖ សិល្បករតន្ត្រី ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកតំណាងនៃម៉ូដ។ ក្រុមចម្រៀងដែលមានសមាជិក 5 នាក់នេះ ទទួលបានចំណាត់ថ្នាក់នៅក្នុង Billboard សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងសម្រាប់សកម្មភាព K-pop នៅពេលដែលពួកគេបានចូលប្រឡូកក្នុងឆាកនៅឆ្នាំ 2019 ហើយចាប់តាំងពីពេលនោះមក ពួកគេក៏បានចេញនូវបទចម្រៀងដ៏ល្បីៗជាច្រើនផងដែរ។ ជាមួយនឹងអារម្មណនៃឯករាជ្យភាព និងការស្រលាញ់ខ្លួនឯង ដែលបានឃើញនៅក្នុងអត្ថបទចម្រៀងរបស់ពួកគេ ក្រុម ITZY នៅតែជះឥទ្ធិពលដល់អ្នកគាំទ្ររបស់ពួកគេក្នុងការបញ្ចេញមតិខ្លួនឯង និងរស់នៅដោយមានភាពក្លាហាន ជាមួយនឹងស្មារតីពិតប្រាកដមួយ និងគ្មានការសោកស្តាយក្នុងការស្រាលាញ់ខ្លួនឯង។

ITZY បាននិយាយថា “វាជាកិត្តិយសណាស់ដែលត្រូវបានក្លាយជាទូតសុឆទ្ទៈតំណាងថ្មី របស់ CHARLES & KEITH ទូទាំងសកលលោក! ពួកយើងពិតជារំភើបនូវទំនាក់ទំនងថ្មីមួយនេះ ព្រោះថាពួកយើងមានឳកាសក្នុងការបង្ហាញពីស្នាដៃពិសេសៗ និងអ្វីដែលថ្មីៗជាច្រើនរវាង ITZY នឹងម៉ាកយីហោមួយនេះ” ។ “សូមរង់ចាំតាមដានទាំងអស់គ្នានៃការសហការរបស់ក្រុម ITZY និង CHARLES & KEITH នូវសកម្មភាពបន្ថែមទៀតនាពេលអនាគត!”

លោក Keith Wong ដែលជាសហស្ថាបនិកម៉ាកយីហោមួយនេះ បាននិយាយថា “ពួកយើងពិតជារំភើបយ៉ាងខ្លាំងដែល ក្រុមតារាចម្រៀង ITZY បានចូលរួមជាមួយគ្រួសារ CHARLES & KEITH ដែលជាមុខថ្មីបំផុតសម្រាប់ម៉ាកយីហោរបស់យើង” ។ “ក្នុងនាមជាអ្នកតំណាងនូវសំឡេងរបស់មនុស្សជំនាន់ថ្មី ក្រុម ITZY មិនខ្លាចក្នុងការធ្វើអ្វីដែលជាខ្លួនឯង ដែលនេះហើយជាអ្វីដែលធ្វើឱ្យពួកគេក្លាយជាទូតសុឆទ្ទៈតំណាងពិភពលោកនៃម៉ាកមួយនេះ ដ៏ល្អឥតខ្ចោះសម្រាប់គ្រួសាររបស់យើង”។

យុទ្ធនាការដែលបង្ហាញពីក្រុមតារាចម្រៀង ITZY នឹងត្រូវប្រកាសដំណើរជាផ្លូវការនៅថ្ងៃទី 16 ខែសីហា ឆ្នាំ 2022 ហើយខូលិកសិនរដូវស្លឹកឈើជ្រុះ នឹងចាប់ដាក់លក់តាមបណ្ដាហាង និងនៅលើគេហទំព័រ CHARLESKEITH.COM ក្នុងខែសីហា ឆ្នាំ 2022។

ការពណ៌នាអំពី CHARLES & KEITH:
សហគ្រិនរបស់លោក Charles និង Keith Wong បានបង្កើតក្រុមហ៊ុន CHARLES & KEITH ក្នុងឆ្នាំ ១៩៩៦ ដោយរកឃើញនូវសក្តានុពលនៃការរចនាកាបូបស្បែកជើងសម្រាប់ស្ត្រីនៅភាគខាងកើត។ CHARLES & KEITH គឺមានគោលដៅឆ្ពោះទៅរកភាពទាន់សម័យបំផុត នឹងត្រូវបានទទួលស្គាល់ថាមានការច្នៃប្រឌិតម៉ូដខូលិកសិនថ្មីៗជាច្រើន។ ចំណុចសំខាន់ម៉ាកនេះបានបង្កើត ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការបន្ទាប់បន្សំ។ ការជំរុញឲ្យឆ្ពោះទៅមុខនូវតម្លៃម៉ាកកាបូបស្បែកជើងនេះមានចំនួនបួនចំណុច៖ ការពិសោធន៍ដោយការយកចិត្តទុកដាក់ និងភាពទាន់សម័យម៉ាកនេះតម្រូវសម្រាប់សុភាពស្ត្រីមានការច្នៃប្រឌិតម៉ូដថ្មីឲ្យមានភាពស្រស់ស្អាតជារៀងរាល់ថ្ងៃដែលសាកសមសម្រាប់សុភាពស្ត្រីបំផុត។ សម្រាប់ម៉ាក CHARLES & KEITH អ្នកអាចស្វែងរកបានជាមួយ គេហទំព័រទិញទំនិញតាមអ៊ិនធឺរណែតនោះគឺ CHARLESKEITH.COM ជាមួយម៉ាកកាបូបស្បែកជើងនេះដែរមានជាច្រើន កន្លែងដូចជា សហរដ្ឋអាមេរិក អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។

Share This Post: