រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់លទ្ធផលនៃកិច្ចប្រជុំពិភាក្សាសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី អាជ្ញាធរសម្រេចបន្តកិច្ចសន្យាជូនអាជីវករ រយៈពេល ២០ឆ្នាំទៀត
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី។

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនអាជីវករផ្សារអូឫស្សីទាំងអស់មេត្តាជ្រាបថា នាវេលាម៉ោង ១៤៖៣០នាទី នៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រជុំពិភាក្សាស្ដីពីសំណើរបស់បងប្អូនអាជីវករផ្សារអូឫស្សីទាំងអស់ ក្រោមអធិបតីភាពឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន ០៥រូប។
ជាកិច្ចចាប់ផ្ដើម អង្គប្រជុំបានស្វាគមន៍ និងអនុញ្ញាតឱ្យតំណាងអាជីវករលើកឡើងនូវសំណូមពរផ្ទាល់មាត់បន្ថែមលើសំណើដែលបានដាក់ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកពិភាក្សាគ្នា។ ចំពោះសំណើសុំទាំងមុនទាំងក្រោយមានចំនួន៤ ចំណុចដូចខាងក្រោម៖
-កំណត់អាណត្តិ ២០ឆ្នាំបន្តទៀត
-ផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន
-ស្នើសុំបង់ត្រឹម ៥០% នៃតម្លៃអាណត្តិចាស់
-សូមឱ្យមានការជួសជុលផ្សារនាឆ្នាំ២០២៣ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពីបង់អាណត្តិថ្មីរួច។
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ