ខ្មែរណូត

ស្វែងរក

  • PR

    iOne បានរៀបចំពិធីស្វាគមន៏ការមកដល់ជាផ្លូវការរបស់ម៉ូដែល M2 Chip ដែលមានបំពាក់លើ MacBook Air និង MacBook Pro ជំនាន់ថ្មីរបស់ Apple

    BY Liny Chan August 9, 2022
    iOne បានរៀបចំពិធីស្វាគមន៏ការមកដល់ជាផ្លូវការរបស់ម៉ូដែល  M2 Chip ដែលមានបំពាក់លើ MacBook Air និង MacBook Pro ជំនាន់ថ្មីរបស់ Apple

    នៅល្ងាចថ្ងៃទី 08 ខែ សីហា ឆ្នាំ 2022 ម្សិលមិញនេះ iOne បានរៀបចំកម្មវិធីណែនាំនូវផលិតផលថ្មីរបស់ Apple គឺ MacBook Air (M2)និង MacBook Pro (M2)។ បើតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកបច្ចេកទេស របស់ក្រុមហ៊ុនបានអោយដឹងថា Chip M2 គឺជា Chip ជំនាន់ថ្មីនៃ Apple silicon ដែលជួយជំរុញអោយល្បឿន និង កំលាំងនៃការប្រើប្រាស់ប្រសើរជាង 1.4ដង នៃ Chip M1, 15ដង នៃ Chip Intel-base model ក៏ដូចជាថ្មកាន់បានយូររហូតដល់ 18ម៉ោង។

    អ្វីដែលធ្វើអោយចាប់អារម្មណ៏ជាងនេះទៅទៀតនោះ គឺ MacBook Air (M2) គឺបានផ្លាស់ប្តូរនៅរូបរាងទាំងស្រុង ជាមួយការរចនាដ៏ល្អឥតខ្ចោះ និងមាន ៤ ពណ៍សំរាប់ជ្រើសរើស ដូចជា៖ Midnight, Starlight, Spacegray និង Silver ហើយតំលៃគឺចាប់ពី 1,379 ដុល្លាឡើងទៅ។អតិថិជន អាចជ្រើសរើសនៅលក្ខខណ្ឌបង់ប្រាក់ដ៏សំបូរបែប អាចជាសាច់ប្រាក់ ឬ បង់រំលស់ជាមួយអត្រាការប្រាក់ទាបបំផុត។

    ការដាក់តាំងបង្ហាញនៅ ផលិតផលថ្មីនេះផងដែរ បានទាក់ទាញការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់ អតិថិជនដែលអញ្ជើញមកពី ស្ថាប័ននានាជាច្រើន ដែលជាអ្នកនិយមគាំទ្រ និង ប្រើប្រាស់ផលិតផលម៉ាក Apple ផ្ទាល់តែម្តង។
    គួរបញ្ចាក់ផងដែរថា iOne ដែលទទួលសិទ្ធិលក់ជាផ្លូវការពី Apple តាំងពីឆ្នាំ 2006 ដែលគ្រប់ផលិតផលពី iOne គឺសុទ្ធសឹងតែមានធានាត្រឹមត្រូវរយៈពេល 1ឆ្នាំ។ រយៈពេលជាង 17ឆ្នាំកន្លងទៅនេះក្រុមហ៊ុនទទួលបានការគាំទ្រជាក្រៃលែង ពីសំណាក់អតិថិនជាច្រើន។ ក្រៅពីការលក់ក្រុមហ៊ុនក៏មាននៅមជ្ឈមណ្ឌលសេវាកម្ម ដែលចាំទទួល ដោះស្រាយរាល់បញ្ហាបច្ចេកទេស នានាផងដែរ។

    សំរាប់ពត៍មានលម្អិតពីផលិតផលអតិថិជនអាចទាក់ទៅកាន់ទីតាំងដូចខាងក្រោម៖
    ផ្នែកលក់៖
    iOne សុធារស (Apple Authorized Reseller): ជាន់ទី1 ផ្សារទំនើប អុីអនម៉លភ្នំពេញ។ លេខទំនាក់ទំនង៖ 023 99 31 81
    iOne សែនសុខ (Apple Authorized Reseller): ជាន់ទី1 ផ្សារទំនើប អុីអនម៉លសែនសុខសុីធី។ លេខទំនាក់ទំនង៖ 023 99 31 61
    ផ្នែកសេវាកម្ម៖
    iOne Service Center: ជាន់ទី2 អគារ iOne, ផ្លូវម៉ៅសេទុង, សង្កាត់បឹងកេងកងទី 1, ចំការមន, ភ្នំពេញ។
    លេខទំនាក់ទំនង៖ 085 99 75 75
    អាចស្វែងយល់អំពីផលិតផលដោយផ្ទាល់តាមរយៈ៖
    គេហទំព័រ: https://www.ione.com.kh
    Facebook: iOne Stores
    Instagram: iOneCambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay