ព័ត៌មានជាតិ
កម្លាំងប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
BY Khmernote Media
August 9, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្រព្រឹត្តនៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះ ផល វុទ្ធី និងឈ្មោះ សំ បូរិន វត្ថុតាងដកហូត៖ ម៉ូតូម៉ាកសេ១២៥ របស់ជនរងគ្រោះ (ដែលជនសង្ស័យបានធ្វើសកម្មភាពលួចយក)។ បច្នុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕



