សង្គម

ក្រាក់ សម្ផស្ស ធ្លាប់តែជាអ្នកប្រដាល់ល្បីឈ្មោះកាលពី២០ឆ្នាំមុន តែពេលនេះជីវភាពខ្វះខាតយ៉ាងខ្លាំង រកព្រឹកខ្វះល្ងាច

BY
Khmernote Media
August 10, 2022

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញលោក ក្រាក់ សម្ផស្ស ដែលធ្លាប់តែជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះម្នាក់កាលពីជំនាន់មុន ប៉ុន្តែឥលូវបែរជាធ្លាក់ខ្លួនមានជីវិតភាពខ្វះខាតយ៉ាងខ្លាំង រស់នៅផ្ទះធ្លុះធ្លាយដំបូល រកព្រឹកខ្វះល្ងាច។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ ប្រធានបទ គុនខ្មែរ បានឲ្យដឹងថា៖

«កាលពី២០ឆ្នាំមុនអ្នកណាមិនស្គាល់រន្ទះជើង ក្រាក់ សម្ផស្ស តែឥឡូវគ្មានអ្នកណាចង់ដឹង គ្មានអ្នកណាចង់អើពើគាត់ឡើយ ព្រោះគាត់មិនមែនជាលោកចីងចក់ នាងរ៉ូស នាងខ្ញុង ដូចពួកបំពុលសង្គមអស់ទាំងនឹង ស្ថានភាពគាត់ពេលនេះវេទនាមែនទែន រកព្រឹកខ្វះល្ងាច បើសិនជាអាចតាមក្លឹបប្រដាល់នានាជួយសារ៉េឲ្យគាត់បានធ្វើជាគ្រូជំនួយផង សូមអរគុណជាអនេកប្បការ»

Share This Post: