ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រហែសបាត់ ប្រយ័ត្នគង់ អាវុធហត្ថតាមទាន់ ចោរម្នាក់ត្រូវអស់លក្ខណ៍

    BY Khmernote Media August 10, 2022
    ប្រហែសបាត់ ប្រយ័ត្នគង់ អាវុធហត្ថតាមទាន់ ចោរម្នាក់ត្រូវអស់លក្ខណ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ឆាង សុភ័ក្រ្ត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំណេង ស្រុកមេសាងខេត្តព្រៃវែង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចំការមន សហការគ្នា ឃាត់ខ្លួនបាននៅចំណុច ផ្លូវមុន្នីវង្ស ជិតក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

    ជនសង្ស័យខាងលើពាក់ព័ន្ធករណីលួចកាច់កម៉ូតូ និងបានចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៤ ពណ៌លឿង ពាក់ស្លាកលេខ៖ ភ្នំពេញ 1CO-4702 ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ តាមវិធានការជំនាញ ជនសង្ស័យ ឆាង សុភ័ក្ត្រ ព្រមសារភាពថា កាលពីម៉ោង ១០៖៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ខ្លួនដើររើសអេតចាយ មកដល់ចំណុចហាងមី យីហោ មី៣១០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង បានឃើញជនរងគ្រោះចតម៉ូតូដោយមិនបានដកសោរចេញ ដោយឃើញឱកាសល្អ ខ្លួនក៏បានធ្វើសកម្មភាពឡើងជិះម៉ូតូនោះរត់គេចខ្លួន ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថ តាមចាប់ខ្លួនបានតែម្តង។

    ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    ប្រភព៖ Phnom Penh Gendarmerie​

    Share This Post: