សិល្បៈ

តារាសម្តែងជើងចាស់ លោកតាម៉ែន មានជំងឺជាច្រើនមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ពេលនេះខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់

BY
Khmernote Media
August 10, 2022

យោងតាមគណនីហ្វេសហ៊ុកផេករបស់ សិល្បករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកអ៊ឹម ជីវ៉ា បានយកថវិកាមួយចំនួនជូន លោកតា មិន សារិន ហៅលោកតា ម៉ែន ដែលជាតារាជើងចាស់មួយរូប ខណៈពេលនេះលោកតា ម៉ែន កំពុងមានជំងឺច្រើនមុខ សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកច្បារអំពៅ ដោយជីវភាពខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់។

នៅក្នុងគណនីហ្វេសប៊ុក សិល្បករកម្ពុជា បានសរសេររៀបរាប់ថា៖ ” សូមបងប្អូនជួយគាត់ម្នាក់បន្តិចផង អាណិតគាត់ណាស់ តារាសម្តែងជើងចាស់ លោក ម៉ែន អាយុ 82ឆ្នាំ មានជំងឺជាច្រើនមុខ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកច្បារអំពៅ គាត់មានជីវភាពខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់ ។ ថ្ងៃនេះខ្ញុំបាទបានយកថវិការមួយចំនួនមកជូនគាត់ដើម្បីដោះទាល់មួយពេល ហ៊ឺ ជីវិតសិល្បៈ ..! នេះ ជាលេខគ្រួសារគាត់ផ្ទាល់ 097975151 ឬ 012 622053 ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អ៊ឹម ជីវ៉ា ៕

ប្រភព៖ សិល្បករកម្ពុជា

Share This Post: