កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ទទួលបញ្ចាំដោយខុសច្បាប់រកឃើញម៉ូតូចំនួន ៣៣គ្រឿង
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងក្រចេះ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ, គណៈបញ្ជាការឯកភាពក្រុង និង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ។

បានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ពាក់ព័ន្ធការទទួលបញ្ចាំ ដោយខុសច្បាប់ (គ្មានលិខិតអនុញ្ញាត) និង ឆែកឆេររកឃើញម៉ូតូ ចំនួន៣៣គ្រឿង សមត្ថកិច្ចយើងបានដកហូតម៉ូតូរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជន សូមពិនិត្យមើលភិនភាគម៉ូតូដែរមានក្នុងឯកសារខាងលើ និង ទំនាក់ទំនងមក អធិការដ្ឋាននគរបាលក្រុងក្រចេះ។ សូមបញ្ជាក់សូមភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមកជាមួយផង ៕





ប្រភព៖ អធិការដ្ឋាននគរបាលក្រុងក្រចេះ