បច្ចេកវិទ្យា

ក្រុមហ៊ុន Google គ្រោងនឹងដាក់ការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសវៀតណាមឆ្នាំក្រោយនេះ

BY
autoadmin
December 12, 2018

Google របស់ក្រុមហ៊ុន Alphabet Inc កំពុងពិនិត្យមើល ដើម្បីបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមរដ្ឋាភិបាលរបស់ប្រទេសអាស៊ីអាគ្នេយ៍បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា លោក Kent Walker អនុប្រធានជាន់ខ្ពស់របស់ Google បានកំពុងសិក្សាអំពីជំហានរបស់ខ្លួនដើម្បីបើកការិយាល័យតំណាងនៅវៀតណាម។

ព័ត៌មាននេះបានលេចចេញឡើងនៅពេលដែលច្បាប់ស្តីពីអ៊ីធើណែតដ៏ចម្រូងចម្រាសត្រូវបានកំណត់ឱ្យមានប្រសិទ្ធភាពនៅដើមឆ្នាំក្រោយ ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាសកលនានាបើកការិយាល័យក្នុងស្រុក និងរក្សាទុកទិន្នន័យនៅក្នុងប្រទេស។ យ៉ាងណាមិញលោក Kent Walker អនុប្រធានជាន់ខ្ពស់របស់ Google ក៏បានបន្ថែមថា Google នឹងអនុវត្តតាមគោលការណ៍ ដោយធានាថា បទបញ្ជារបស់ម្ចាស់ផ្ទះមិនផ្ទុយនឹងការសន្យាអន្តរជាតិ។

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia

Share This Post: