វីដេអូស្ដែងៗ! រថយន្តដឹកដីមួយគ្រឿងបើកលឿនទៅបុករថយន្តម្ខាងទៀតនៅស្ដាំដៃ រួចរត់គេចខ្លួនបាត់ និងសូមសមត្ថកិច្ចខេត្តកំពតមេត្តាជួយតាមចាប់ជនបង្ក
យោងតាមគណនីហ្វេសប៊ុករបស់ សាយ រង្សី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ត ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវខេត្តកំពត ដោយមានរថយន្តដឹកដីមួយគ្រឿង បើកយ៉ាងលឿនបុករថយន្តរបស់ខ្លួន បណ្ដាលឱ្យម្ដាយបានបាត់បង់ជីវិត ឪពុកនិងប្អូនរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តបង្ក បើកបុកហើយរត់គេចខ្លួនបាត់ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយភាគីរងគ្រោះបានសំណូមពរឱ្យសមត្ថកិច្ចខេត្តកំពតមេត្តាជួយតាមចាប់ជនបង្កនឹងស្វែងរកម្ចាស់ក្រុមហ៊ុនឡាននេះមកទទួលខុសត្រូវចំពោះមុខច្បាប់។

នៅក្នុងគណនីហ្វេសប៊ុករបស់ សាយ រង្សី បានសរសេររៀបរាប់ ដោយទុក្ខកៀមក្រំយ៉ាងដូច្នេះថា៖ ថ្ងៃកើតហេតុ 10.ខែសីហា 2022 ខេត្តកំពត នេះជាវីដេអូពីកាមេរាសុវត្ថិភាព រថយន្តម៉ាក់ខ្ញុំបើកក្នុងលឿនយឺតតាមស្តាំដៃចិញ្ចើមផ្លូវ រថយន្តដឹកដីនេះបើកក្នុងល្បឿនយ៉ាងលឿនបុកយកតែម្តង បណ្តាលអោយម៉ាក់ខ្ញុំទទួលមរណៈភាព ឪពុកនិងប្អូនរបស់ខ្ញុំរងរបួសធ្ងន់។ ផ្លូវក្នុងក្រុងហេតុអីឡានដឹកដីបើកបានលឿនយ៉ាងនេះ តើមន្ត្រីជំនាញដែលខ្វល់ខ្វាយ យកចិត្តទុកដាក់ទេ ???អ្នកម្តុំនឹងថាគ្រោះថ្នាក់បង្កដោយឡានដឹកដីនៅម្តុំនឹងញឹកញាប់ណាស់ ហេតុអីគ្មាននរណាអើពើ សោះ???
ដោយកញ្ញា បានបន្ថែមថា៖ ខ្ញុំសង្ឃឹមថាយុត្តិធម៌នឹងមានសំរាប់គ្រួសារខ្ញុំ សុំសមត្ថកិច្ចខេត្តកំពតមេត្តាជួយតាមចាប់ជនបង្ក និងស្វែងរកម្ចាស់ក្រុមហ៊ុនឡាននេះមកទទួលខុសត្រូវចំពោះមុខច្បាប់ សូមផ្ញើវីដេអូនេះដល់បងប្អូនទាំងអស់ជួយផ្សព្វផ្សាយបន្តផង🙏🏻🙏🏻🙏🏻 នាងខ្ញុំកំពុងមានទុក្ខជាទំងន់ 😢😢ហើយក៏សុំទោសបងប្អូនទាំងអស់ ដែលបានឆាត និង comment ចូលរួមរំលែកទុក្ខដល់នាងខ្ញុំ ដែលនាងខ្ញុំមិនបានឆ្លើយតប សុំអរគុណ🙏🏻🙏🏻🙏🏻សុំទោសក្រុមការងារថតទាំងអស់ដែលខ្ញុំទទួលការងារហើយ សុំcancel សុំអធ្យាស្រ័យ ដែលធ្វើអោយខកខានការងារ 🙏🏻🙏🏻🙏🏻សូមជម្រាបដល់បងប្អូនមិត្តភក្តិទាំងអស់ម៉ាក់ខ្ញុំយកមកដល់គេហដ្ឋានផ្ទាល់ ភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ទល់មុខម៉ូលី រីស៊ត 😭😭😢😢😢😭😭


ប្រភព៖ Say Rangsey (សាយ រង្សី)