ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានជនខិលខូចយកឈ្មោះសម្តេចតេជោ ហ៊ុន សែន ទៅបង្កើតតេឡេក្រាមក្លែងជាសម្តេច អំពាវនាវកុំឱ្យចាញ់បោកជនអាក្រក់នេះ

    BY Khmernote Media August 12, 2022
    មានជនខិលខូចយកឈ្មោះសម្តេចតេជោ ហ៊ុន សែន ទៅបង្កើតតេឡេក្រាមក្លែងជាសម្តេច អំពាវនាវកុំឱ្យចាញ់បោកជនអាក្រក់នេះ

    យោងតាមគណនីហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មានជនខិលខូចបាន និងកំពុងក្លែងតេឡេក្រាម(telegram)របស់សម្តេច ដោយយករូបថតសម្តេចនិងភរិយាដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយរូបដូចខាងក្រោម។

    នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ “មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំដោយ យករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់” ៕

    Share This Post: