ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្រុកចំនួន២ក្នុងខេត្តរតនគិរី រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៧២គ្រួសារ និងផលដំណាំផ្សេងៗជាច្រើនទៀត

    BY Khmernote Media August 13, 2022
    ស្រុកចំនួន២ក្នុងខេត្តរតនគិរី រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៧២គ្រួសារ និងផលដំណាំផ្សេងៗជាច្រើនទៀត

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបង្ហាញថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្ករអោយទឹកជំនន់លិចចំនួន ២ស្រុក ៥ឃុំ ស្មើនឹង ១៥ភូមិ (ស្រុកលំផាត់ និងស្រុកកូនមុំ)ធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋចំនួន ៤៧២គ្រួសារ ស្មើនឹងមនុស្ស ១.៧៤៤នាក់(មិនមានអ្នករបួស គ្រោះថ្នាក់ទេ)។ ក្នុងនោះគ្រួសារជម្លៀសមកទីទួលសុវត្ថិភាព ២៧៧គ្រួសារ ស្មើនឹងមនុស្ស ១.០១៧នាក់។

    -ប៉ះពាល់ផ្ទះសម្បែងសរុប ចំនួន ៤២៦ខ្នង សាលារៀន ១ខ្នង វត្តអារាម ១វត្ត តូបលក់ឥវ៉ាន់ ៩តូប។
    -ជម្លៀស សត្វពាហនៈបាន២.០៦៥ក្បាល។
    -ប៉ះពាល់ ដំណាំកសិកម្ម ១.៦២៨ហិកតា ក្នុងនោះមាន៖ ស្រូវសន្ទូង/ពង្គ្រោះ ចំនួន ៧៨៣ហិកតា និង ចម្ការដំណាំរួមផ្សំ ចំនួន ៨៤៥ហិកតា។
    -ប៉ះពាល់ ផ្លូវលំ ១៨.០៧០ម៉ែត្រ ផ្លូវកៅស៊ូ ១.២៣០ម៉ែត្រ ផ្លូវបេតុង ២០០ម៉ែត្រ ស្ពាន ១៣កន្លែង លូ អនាម័យ ២០បង្គន់។
    -ប៉ះពាល់៣៦កន្លែង អណ្ដូងលូ ១២កន្លែង ស្រះ ១ និងបង្គន់ ២។

    របាយការណ៍ក៏បានលើកឡើងផងដែរពីកិច្ចអន្តរាគមន៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ឃុំ កម្លាំងប្រដាប់អាវុធស្រុក និងប្រជាការពារភូមិសរុបចំនួន ១២៥នាក់ បានសហការគ្នាផ្សព្វផ្សាយជូនដំណឹងប្រជាពលរដ្ឋ និងជួយដឹកជញ្ជូន ជម្លៀសមកកាន់ទីទួលសុវត្ថិភាព ដោយប្រើប្រាស់មធ្យោបាយ ទូក ចំនួន ៥គ្រឿង និងមធ្យោបាយផ្សេងៗទៀត៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី

    Share This Post: