ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ណែនាំបន្ថែមដល់នគរបាលចរាចរណ៍ ជុំវិញករណីបត់ស្តាំពេលភ្លើងស្តុបពណ៌ក្រហម បើគ្មានឧបសគ្គកុំផាក

    BY Khmernote Media August 13, 2022
    អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ណែនាំបន្ថែមដល់នគរបាលចរាចរណ៍ ជុំវិញករណីបត់ស្តាំពេលភ្លើងស្តុបពណ៌ក្រហម បើគ្មានឧបសគ្គកុំផាក

    យោងតាមសារសំលេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។

    សារសំឡេងរបស់លោកវរសេនីយ៍ឯក សាន សុខសីហា ដែលយើងទទួលបាននៅក្នុងគ្រុបតេឡាក្រាម បានណែនាំដល់ នគរបាលចរាចរណ៍ ចំនួន៣ចំនុចថា៖

    *ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ
    *ទី២៖ ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ
    *ទី៣៖ ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។

    ការណែនាំបន្ថែមរបស់លោក សាន សុខសីហា បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំ ហើយក៏មានការប្តឹងពីប្រជាពលរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕

    Share This Post: