ក្រុមលំដាប់កំពូលអាស៊ីប៉ាស៊ីហ្វិក RAINBOW 6 ធ្វើការប្រកួតដណ្ដើមពានរង្វាន់កំពូលក្នុងកម្មវិធី ROG Masters APAC 2022
- BY
- Liny Chan
- August 15, 2022
ASUS Republic of Gamers ដែលជាម៉ាកកំព្យូទ័រយួរដៃសម្រាប់លេងហ្គេមលំដាប់ទី១ របស់ពិភពលោក នៅថ្ងៃនេះបានប្រកាសចាប់ផ្តើមបើកព្រឹត្តិការណ៍ ROG Masters Asia Pacific 2022 esports tournament។ ការប្រកួតនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ១៥ ខែសីហា ដោយមានការចូលរួមពីក្រុមកំពូលៗរបស់ Tom Clancy’s RAINBOW 6៖ Siege teams នៅទូទាំងតំបន់តទល់គ្នា ដើម្បីដណ្តើមយកកន្លែងនៅវគ្គផ្តាច់ព្រ័ត្រដ៏ធំនៅទីក្រុងបាងកកប្រទេសថៃ និងដើម្បីដណ្ដើមពានរង្វាន់ទឹកប្រាក់ចំនួន 40,000 ដុល្លារ។

អ្នកចូលរួមមកពីតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ជប៉ុន និងកូរ៉េខាងត្បូង នឹងអាចចុះឈ្មោះចូលរួមប្រកួតវគ្គជម្រុះចាប់ពីថ្ងៃទី 15 ខែសីហា ជាមួយនឹងការប្រកួតតាមអ៉ីនធឺណិតដែលនឹងចាប់ផ្តើមនៅថ្ងៃទី 17 ខែកញ្ញា។ ជាមួយគ្នានេះ ចំពោះក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងបន្តបន្តឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់ ហើយបន្ទាប់មក ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រដ៏ធំនៅក្នុងកម្មវិធី Thailand Game Show ថ្ងៃទី 21 ខែតុលា។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់តំបន់ និង Grand Finals នឹងត្រូវបានផ្សាយបន្តផ្ទាល់តាមអ៉ីនធឺណិតជាភាសាជាច្រើន។
លោក Peter Chang អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកប្រព័ន្ធអាជីវកម្មនៅក្រុមហ៊ុន ASUS បាននិយាយថា “យើងបានបង្កើតម៉ូឌែល ROG ដើម្បីបង្កើតវេទិកាសម្រាប់ Gamer គ្រប់កម្រិត ដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេ ហើយ ROG Masters APAC គឺជាមធ្យោបាយរបស់យើងក្នុងការអនុញ្ញាតឱ្យពួកគេបង្ហាញ ពីទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេ”។
លោកបានបន្តថា៖ ” ឆ្នាំនេះជាមួយនឹង Rainbow 6: Siege យើងមានគោលបំណង ដើម្បីបណ្តុះក្រុមល្អបំផុតនៅទូទាំង APAC សម្រាប់ការប្រគួតដ៏អស្ចារ្យនៅទីក្រុងបាងកក។”
អំពី ROG Masters
បានចាប់ផ្តើមនៅក្នុង APAC ក្នុងឆ្នាំ 2016 ROG Masters APAC បន្តនាំមកនូវឱកាសកីឡា esports ដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេមនៅទូទាំងតំបន់ ដោយផ្តោតលើការបណ្ដុះទេពកោសល្យក្នុងស្រុកនាពេលអនាគត និងផ្តល់ផ្លូវសម្រាប់ពួកគេទៅកាន់ការចាប់អារម្មណ៍ជាអន្តរជាតិ។ ហើយនៅឆ្នាំនេះ ក៏ជាលើកដំបូង ROG Masters APAC 2022 នឹងបង្ហាញនូវ fast-paced tactical action នៃ Tom Clancy’s Rainbow Six: Siege។
ការចុះឈ្មោះ និងកាលបរិច្ឆេទសំខាន់ៗ
អ្នកចូលរួមដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះនៅទំព័រការប្រកួតផ្លូវការនៅ៖ www.rogmastersapac.gg។ ការចុះឈ្មោះសម្រាប់ ROG Masters APAC 2022 ចាប់ផ្តើមនៅថ្ងៃទី 15 ខែសីហា និងបញ្ចប់នៅថ្ងៃទី 15 ខែកញ្ញា។ វគ្គជម្រុះតាមតំបន់នឹងប្រព្រឹត្តទៅតាមអ៉ីនធឺណិតនៅថ្ងៃទី 17 ដល់ថ្ងៃទី 18 ខែកញ្ញា ជាមួយនឹងក្រុមជម្រុះដែលប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់នៅថ្ងៃទី 24 ខែកញ្ញា។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ ខណៈ Game Show ថ្ងៃទី ២១ ដល់ ២៣ តុលា។
- Share This Post:






