ពីរោះមិនធម្មតា! បេក្ខជនឆ្នើម លីម តិចម៉េង បកស្រាយបទ “អាក្របី”ច្រៀងបានយ៉ាងល្អ រហូតមានអ្នកចូលទស្សនាក្នុង live ជាង ១៣ម៉ឺននាក់
- August 15, 2022
រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 ដែលមានអ្នកចូលរួមទស្សនារាប់រយនាក់ នៅក្នុងស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ចាំមើលបេក្ខជនជើងខ្លាំងចំនួន ៩រូប បង្ហាញសមត្ថភាព ទេពកោសល្យ ដើម្បីអាចបានទៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅសប្តាហ៍ក្រោយបន្តទៀត។

បេក្ខជនជើងខ្លាំងទាំង ០៩នាក់នេះ បានធ្វើឱ្យកម្មវិធីទាំងមូលកាលពីយប់មិញនេះ កក្រើកឆាកតែម្ដង នូវការបញ្ចេញសមត្ថភាពរបស់ពួកគេ នៅចំពោះមុខគណៈកម្មការ ជាពិសេសបើយើងមកមើលបេក្ខជនឆ្នើម លីម តិចម៉េង មកពីខេត្តកំពង់ចាមរូបនេះ បានធ្វើឱ្យកក្រើកឆាក នៅស្ទូឌីយោហង្សមាសស្រែកហ៊ោកញ្ជ្រៀវតែម្ដង។ បេក្ខជន លីម តិចម៉េង បានបកស្រាយបទ “អាក្របី” ដែលមានអ្នកទស្សនានៅក្នុងLive ហ្វេសប៊ុកផេកផ្ទាល់រហូតដល់ជាង ១៣ម៉ឺននាក់។ បេក្ខជន លីម តិចម៉េង ពិតជាធ្វើបានល្អ នៅក្នុងសប្ដាហ៍នេះ រហូតមានអ្នកគាំទ្រ ស្រែកហ៊ោ ដល់ថ្នាក់ តិចម៉េង រំភើបទប់ទឹកភ្នែកមិនជាប់ ជាមួយការឱ្យកម្លាំងចិត្តពីសំឡេងរបស់អ្នកគាំទ្រ ជាពិសេសគណៈកម្មការ ក៏បានសរសើរពីសំឡេងរបស់ តិចម៉េង គឺច្រៀងបានយ៉ាងល្អ មានមនោសញ្ចេតនា ក្នុងចម្រៀងមួយបទនេះ ធ្វើឱ្យគណៈកម្មការទាំង៤រូប រំភើបនឹងបេក្ខជនឆ្នើម ថែមទាំងសរសើរមិនដាច់ពីមាត់ទៀត។ សូមបញ្ជាក់ថា បេក្ខជន លីម តិចម៉េង ត្រូវបានអ្នកគាំទ្រ បោះឆ្នោតទៅវគ្គបន្តទៀតផងដែរ ៕ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
- Share This Post:






