សិល្បៈ

កក្រើកឆាកតែម្ដង! បេក្ខជនជើងខ្លាំង៣រូបនេះ ច្រៀងបទ“អ្នកស្រែក៏មានដុល្លារ” បានសាងប្រវត្តិសាស្ត្រក្នុងកម្មវិធី Cambodian Idol កក្រើកកងរំពងពេញឆាក

BY
Khmernote Media
August 15, 2022

រាជធានីភ្នំពេញ៖ កាលពីយប់មិញនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ពិតជាកក្រើកមិនធម្មតាមែន កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Live Show សប្តាហ៍ទី 5 បេក្ខជនជើងខ្លាំង ៣រូប បានចាប់ដៃគ្នា ឡើងមកបកស្រាយបទច្រៀងមួយបទ ធ្វើឱ្យកក្រើកឆាក នៅស្ទូឌីយោហង្សមាស HDTVតែម្ដង បេក្ខជន ៣រូបនេះ ពិតជាបានសាងប្រវត្តិសាស្រ្តសម្រាប់ខ្លួនឯងធ្វើឲ្យឆាកដ៏អស្ចារ្យមួយនេះកក្រើកកងរំពងបំផុត។

បេក្ខជនជើងខ្លាំងចំនួន ៣រូបនេះ រួមមាន៖ បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម, បេក្ខជន ថុល សុភិទិ មកពីរាជធានីភ្នំពេញ និង បេក្ខជន នាង ដាវីន មកពីខេត្តកំពង់ស្ពឺ។ បេក្ខជន ៣រូបនេះ បានសាងប្រវត្តសាស្ត្រថ្មីមួយ សម្រាប់កម្មវិធី Cambodian Idol រដូវកាលទី 4 បានធ្វើឱ្យអ្នកចូលរួមទស្សនា នៅស្ទូឌីយោហង្សមាស HDTV រាប់រយនាក់ ស្រែកកញ្ច្រៀវ កងរំពងចំពោះបេក្ខជន ៣រូបនេះ ចាប់ដៃគ្នា បកស្រាយបទ “អ្នកស្រែក៏មានដុល្លារ” ក៏បានធ្វើឱ្យអ្នកទស្សនាក្នុង Live កើនឡើងជាង ១០ម៉ឺននាក់ ត្រឹមមួយប្រពិចភ្នែក គឺធ្វើបានយ៉ាងល្អឥតខ្ចោះតែម្ដង រហូតដល់គណៈកម្មការ រំភើបសរសើរមិនដាច់ពីមាត់ ចំពោះបេក្ខជនជើងខ្លាំង ៣រូបនេះ។ សូមបញ្ជាក់ថា បេក្ខជនជើងខ្លាំង ៣រូបនេះ អាចទៅវគ្គបន្តពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតបានផងដែរ។ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Share This Post: