រដ្ឋបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការ លើអ្នកចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីករណីការចូលទៅទន្ទ្រានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SIHANOUK VILLE SEZ) ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចូលទៅទន្រ្ទានកាន់កាប់ និងសង់ខ្ទមមិនរៀបរយលើទីតាំងដីរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលទង្វើនេះបានបង្កឱ្យមានភាពអនាធិបតេយ្យទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ដើម្បីជៀសវាង និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ទីតាំងដីនេះ បន្តទៅទៀត រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបង្កើតក្រុមការងារចម្រុះ តាមលិខិតបង្គាប់លេខ ០៤៥/២២ លបក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ដើម្បីចុះវាស់វែងកំណត់ព្រំដី ឈូសឆាយ សម្អាតដីនិងធ្វើការចុះរុះរើខ្ទមមិនរៀបរយលើទីតាំងដីខាងលើ។
ពាក់ព័ន្ធនឹងទីតាំងដីនេះ រដ្ឋបាលខេត្តព្រះសីហនុ សូមបង្ហាញអំពីឯកសារគតិយុត្ត និងចំណាត់ការនានារបស់អាជ្ញាធរនាពេលកន្លងមកដូចខាងក្រោម៖






ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ