ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តសង្គ្រោះគ្លីនិកឯកជន ត្រូវមានលិខិត និងបិតស្ទីកឃ័របែបនេះ

    BY Khmernote Media August 16, 2022
    ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តសង្គ្រោះគ្លីនិកឯកជន ត្រូវមានលិខិត និងបិតស្ទីកឃ័របែបនេះ

    រាជថានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ងី មានហេង ដែលជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថារថយន្តសង្គ្រោះនៃគ្លិនិកឯកជនត្រូវមាន៖ លិខិតចុះបញ្ជីកា នៅក្រសួងសុខាភិបាល និងមានបិតស្ទីកឃ័រនៅជញ្ជាំងរថយន្តសង្គ្រោះ។

    សូមបញ្ជាក់ថា កាលពីម្សិលមិញនេះផងដែរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ។

    ក្រសួងសុខាភិបាល​ សូមឱ្យឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឹងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ៕

    ប្រភព៖ លោក Mean-Heng Ngy

    Share This Post: