ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ កំណត់កាលបរិច្ឆេទការប្រឡង និងកាលបរិច្ឆេទការប្រកាសលទ្ធផល ថ្នាក់ឌីប្លូម និងបាក់ឌុប ឆ្នាំសិក្សា២០២១-២០២២

    BY Khmernote Media August 16, 2022
    ក្រសួងអប់រំ កំណត់កាលបរិច្ឆេទការប្រឡង និងកាលបរិច្ឆេទការប្រកាសលទ្ធផល ថ្នាក់ឌីប្លូម និងបាក់ឌុប ឆ្នាំសិក្សា២០២១-២០២២

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងអប់រំ យុវជន និងកីឡា» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមឱម ច័ន្ទតារា ទីប្រឹក្សាអង្គភាព។

    នេះបើតាមការឲ្យដឹងពី លោក រស់ សុវាចា បានបញ្ជាក់ឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ កំណត់កាលបរិច្ឆេទ ដូចខាងក្រោម៖

    -កាលបរិច្ឆេទប្រឡងឌីប្លូម៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ និង ប្រកាសលទ្ធផល៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

    -កាលបរិច្ឆេទប្រឡងបាក់ឌុប៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងប្រកាសលទ្ធផល៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ។

    លោក រស់ សុវាចា ក៏បានផ្ញើសារសំខាន់មួយចំនួនជូនដល់បេក្ខជនប្រឡងទាំង ពីរភេទ សូមឲ្យពួកគាត់បន្ដខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងត្រង់ត្រាប់ស្ដាប់ឱវាទពីសំណាក់មាតា បិតា អាណាព្យាបាល។ បន្ថែមពីការបន្ដរៀនត្រៀមប្រឡងឌីប្លូម និងបាក់ឌុប បេក្ខជនប្រឡងទាំងអស់ គឺត្រូវតែបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត នូវគោលការណ៍នានារបស់ក្រសួងសុខាភិបាល ក៏ដូចជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ចរាចរណ៍ ជៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ឬបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត ដើម្បីឈានជើងចូលរួមការប្រឡងនាពេលខាងមុខនេះ ៕

    Share This Post: