លោកយាយដែលត្រូវគេទិញខ្នើយហើយបោកឲ្យលុយដុល្លារក្លែងក្លាយ ត្រូវបានព្រះតេជគុណ កក្កដា សុភ័ណ្ឌ រកឃើញហើយ (មានវីដេអូ)
- December 12, 2018
មុននេះយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានឲ្យដឹងថាព្រះតេជគុណបានរកឃើញលោកយាយ ដែលត្រូវគេទិញខ្នើយហើយបោកឲ្យលុយដុល្លារក្លែងក្លាយហើយ។ ក្រៅពីបានរកឃើញលោកយាយរងគ្រោះ ព្រះតេជគុណ កក្កដា សុភ័ណ្ឌ ក៏កំពុងតែធ្វើការ live វីដេអូរកជំនួយដើម្បីជួយលោកយាយ។
គួររំលឹកផងដែលថាលោកយាយ វ័យចំណាស់មួយរូប ត្រូវបានគេជួបលោកយាយចៃដន្យ នៅម្តុំសួនច្បារ សរ ខេង ទីរួមខេត្តបាត់ដំបង និងបានដឹងរឿងថា មានជនឆបោកមកទិញខ្នើយ ២ សរុប៣មុឺនរៀល គេអោយលោកយាយ ២០ដុល្លារ ហើយអោយគាត់អាប់អោយវិញ ៥មុឺនរៀល តែ២០ដុល្លារហ្នឹងគឺជាលុយក្លែងក្លាយ។ សូមទស្សនាវីដេអូនៅខាងក្រោម៖





- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






