ព័ត៌មានជាតិ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារ ចំនួន ៣០ម៉ឺនដូស ពីភារធារីស្តីទី នៃស្ថានទូតអេស្បាញ
BY Khmernote Media
August 18, 2022
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារ ចំនួន ៣០ម៉ឺនដូស ដែលជាអំណោយពីប្រជាជន និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រអេស៉្បាញ ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ពីលោកជំទាវ គ្រីស្ទីណា អាហ្គៀឡា (Cristina Aguilar) ភារធារីស្តីទី នៃស្ថានទូតអេស្បាញ ប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

រូបថត៖ កុក គី
ប្រភព៖ ក្រសួងព័ត៌មាន