ផ្ទុះការភ្ញាក់ផ្អើល! តារាសម្តែងថៃដ៏ល្បីឈ្មោះកញ្ញា Pinky Savika និងសមាជិកគ្រួសារ២នាក់ទៀត ត្រូវប៉ូលិសចាប់ខ្លួន ពីបទឆបោកលុយជាង ២ពាន់លានបាត
- BY
- autoadmin
- August 19, 2022
ថៃ៖ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសារព័ត៌មានក្នុងស្រុកថៃជាច្រើនបានចុះផ្សាយ ករណីកញ្ញា Pinky Savika ដែលជាតារាសម្តែងស្រីដ៏ល្បីឈ្មោះលំដាប់កំពូលមួយរូប និងសមាជិកគ្រួសារចំនួន២នាក់ទៀត (បងប្រុស និងម្តាយ) ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន ពីបទឆបោកលុយគេតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានបាតឯណោះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បានឲ្យដឹងទៀតថា នៅក្នុងករណីឆបោកទឹកប្រាក់ដល់ទៅជាង២ពាន់លានបាតនោះ មានអ្នកចូលរួមដល់ទៅចំនួន ១៩នាក់ ដែលសុទ្ធតែជាតារាចម្រៀង តារាសម្តែងល្បីៗ និងក្រុមមនុស្សដែលមានឋានៈខ្ពស់ ក្រុមមនុស្សនៅសង្គមហាយសូ មានមុខមានមាត់ក្នុងសង្គម។
ជុំវិញករណីនេះផងដែរ ប្រជាជនសរុបដែលត្រូវបានរងគ្រោះដោយសារការបោកប្រាស់មានចំនួន ៩.៨២៤នាក់ ដោយគិតជាទឹកប្រាក់ដែលបានខូចខាតសរុប ២,៤៨៩,៨២០,៣២១.៥២ បាត ឬជិត៧០លានដុល្លាអាមេរិក។
តាមការរាយការណ៍ពីសារព័ត៌មានថៃដដែលបានឲ្យដឹងទៀតថា ក្រោយត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន កញ្ញា Pinky Savika និងក្រុមគ្រួសារ បានស្នើសុំធានានៅក្រៅឃុំដែរ ប៉ុន្តែតុលាការមិនអនុញ្ញាតនោះឡើយ ដោយសារតែទម្ងន់ទោសមានធ្ងន់ពេក ហើយមានបទចោទប្រកាន់ច្រើន ទើបតុលារសម្រេចមិនអនុញ្ញាតឲ្យធានានៅក្រៅឃុំនោះទេ។
គួរបញ្ជាក់ផងដែរថា ល្បិចនៃការឆបោកលុយខាងលើនោះ គឺជាការបញ្ចុះបញ្ចូលមហាជនឲ្យដាក់លុយវិនិយោគលុយក្នុងការរកស៊ីជួញដូររូបិយប័ណ្ណបរទេស (Foreign Exchange) តាមរយៈគេហទំព័រ (Forex-3D) ហើយរំពឹងទទួលបានប្រាក់ចំណេញមកវិញច្រើន៕




អត្ថបទ៖ Bee
ប្រភព៖ Khaosod, springnews
- Share This Post:






