ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ

    BY Khmernote Media August 19, 2022
    ក្រសួងអប់រំ នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ

    រាជធានីភ្នំពេញ៖ យោងតា​មការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

    ក្រសួងអប់រំ សូមជម្រាបជូនថា៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦៖៣០នាទី នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើត វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ។

    សូមបញ្ជាក់ថា៖ សន្និសីទសារព័ត៌ផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia

    ប្រភព៖ MoEYS Cambodia

    Share This Post: