PR

តារាចម្រៀងល្បីៗ 7រូប មកជុំគ្នាឡើងសង្វៀនប្រកួតយកពាន I Am A Singer Cambodia រដូវកាលទី 3

BY
Liny Chan
August 20, 2022

ច្បាស់ការហើយពីកម្មវិធីប្រឡងតារាចម្រៀងអាជីព I am a Singer Cambodia រដូវកាលទី3 ។ តារាចម្រៀងអាជីពជាច្រើនរូបនឹងត្រូវឡើងប្រកួតប្រជែងគ្នាដណ្ដើមពានរង្វាន់ ក្នុងកម្មវិធីដ៏ធំមួយនេះ ដើម្បីក្លាយជាតារាចម្រៀងអាជីពដែលពោរពេញដោយសមត្ថភាព ប្រជាប្រិយភាព និងទទួលបានការគាំទ្រពីមហាជន។

សម្រាប់រដូវកាលទី៣នេះ នឹងមានការចូលរួមដោយតារាល្បីៗដែលជាអាយដលរបស់លោកអ្នកដែលជាតារាចម្រៀងអាជីពចំនួន ៧រូប មានដូចជា កញ្ញា ហង្ស សុជាតា លោក ម៉ា ចាន់បញ្ញា អ្នកនាង ឌី សូនីតា លោក ទេព អាណាន់ កញ្ញា គង់ ចាន់រដ្ឋា លោក ឈឿន ជាលឿយ និងលោក អ៊ីម ថៃ ។ ហើយតារាចម្រៀងអាជីពទាំង ៧រូបនេះ នឹងត្រូវសហការគ្នាយ៉ាងស្វិតស្វាញជាមួយលោកគ្រូភ្លេង ៧រូបដូចគ្នា ។

កម្មវិធីដ៏អស្ចារ្យមួយនេះ ទស្សនិកជននឹងកាន់តែបានដឹងច្បាស់ពីសមត្ថភាពពិតប្រាកដ ពីតារាចម្រៀងដែលលោកអ្នកធ្លាប់គាំទ្រកន្លងមក តាមរយៈការបកស្រាយនូវបទចម្រៀងជាច្រើនទម្រង់ច្រើន Style ច្រើនចង្វាក់ ប្លែកភ្នែក ចម្លែកអារម្មណ៍ ។

កម្មវិធីប្រឡងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី៣ នឹងចាប់ផ្ដើមនៅថ្ងៃសៅរិ៍ ទី២៧ ខែសីហា ឆ្នាំ២០២២នេះហើយ នៅផ្សារទំនើបអ៊ីអន១ ភ្នំពេញ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងផេកផ្លូវការរបស់ Smart Axiata ចាប់ពីម៉ោង ៦យប់តទៅ ។ សម្រាប់ទស្សនិកជនដែលចង់ចូលរួមទស្សនាផ្ទាល់ ស្ដាប់ផ្ទាល់ ហោរផ្ទាល់ អាចទិញសំបុត្រចូលទស្សនាបាន នៅក្រុមហ៊ុនហង្សមាសវីដេអូផ្សារអូឬស្សី តម្លៃសំបុត្រចូលទស្សនា ២ម៉ឺនរៀល ។ ជួបគ្នាឆាប់ៗ I Am A Singer Cambodia រដូវកាលទី៣។

Share This Post: