យប់នេះ TOP6 របស់ Cambodian Idol នឹងប្រជែងគ្នាដើម្បីបានទៅវគ្គផ្តាច់ព្រ័ត្រ!
- BY
- Liny Chan
- August 21, 2022
ពិតជាកក្រើកឆាក! វិញ្ញាសារ បទស្នេហាស្រុកស្រែ កម្មវិធី Cambodian idol រដូវកាលទី4 ក្នុងសប្ដាហ៍ទី5 ពិតជាបានធ្វើអោយទស្សនិកជនស្រឡាំងកាំង មើលសឹងតែមិនព្រិចភ្នែក រំភើបចិត្តទៅតាមការបង្ហាញសមត្ថភាពរបស់បេក្ខជនជើងខ្លាំងទាំង 9រូប ។

ពិតជាមិនគួរអោយជឿថា បេក្ខជនទាំងអស់អាចបត់បែនបានដល់ម្លឹង ច្រើនវិញ្ញាសារកន្លងទៅ ពួកគេនៅតែធ្វើបានល្អ គ្រប់ទម្រង់ ភាពលេចធ្លោរ ភាពទាក់ទាញ ទាំងការច្រៀង និងការរៀបចំខ្លួន បានស្ដែងចេញពីការខំប្រឹងរបស់បេក្ខជនម្នាក់ៗ ធ្វើអោយទស្សនិកជនកាន់តែពិបាកក្នុងការសម្រេចចិត្តក្នុងការថ្លឹងថ្លែងផ្ញើរសារគាំទ្រ និងកាន់តែពិបាកស្មានថា តើបេក្ខជនរូបណានឹងអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងក្លាយជាម្ចាស់ពានរង្វាន់រដូវកាលទី4នេះ ។

ក្នុងរាត្រីនេះ កម្មវិធី Cambodian idol រដូវកាលទី4 នឹងបន្តវិញ្ញាសារថ្មីមួយទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចូលរួមទស្សនាផ្ទាល់នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី សំបុត្រមានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ ខាងលិចផ្សារអូឬស្សី និង ហង្សមាស កាហ្វេ៕




- Share This Post:






