ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាធ្លាប់ជួយផ្តល់លុយទិញផ្ទះនិងប្រាក់ $500 ក្នុងមួយខែ ឱ្យលោក សាន្ត ប៊ុនធឿន តាំងពីឆ្នាំ 2018 តែពេលនេះបញ្ជាឱ្យដកចេញពីក្របខ័ណ្ឌកងទ័ព ព្រោះតែមិនកែចរិតពាល
BY Khmernote Media
August 21, 2022
នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញ Telegram ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព។ ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖

ចរិតពាលរបស់សាន្ត ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់ សាន្ត ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បី សាន្ត ប៊ុនធឿន ទិញផ្ទះនៅថែមទាំងផ្តល់លុយជូន សាន្ត ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព៕

