ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ម៉ុង ឬទ្ធី៖ ចាប់តាំងពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២១ ខែសីហានេះ កូនឈើប្រណិតយកមកដាំនៅក្នុងតំបន់ភ្នំតាម៉ៅបានជាង ៣ម៉ឺនដើមហើយ

    BY Khmernote Media August 22, 2022
    ឯកឧត្តម ម៉ុង ឬទ្ធី៖ ចាប់តាំងពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២១ ខែសីហានេះ កូនឈើប្រណិតយកមកដាំនៅក្នុងតំបន់ភ្នំតាម៉ៅបានជាង ៣ម៉ឺនដើមហើយ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្តម ម៉ុង ឬទ្ធី បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចន្ទ ទី០៨ ខែសីហា រហូតមកដល់ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២នេះ ខ្ញុំបានដឹកជញ្ជូនកូនឈើប្រណិតប្រភេទបេង និងធ្នង់ សម្រាប់យកមកដាំនៅក្នុងតំបន់ភ្នំតាម៉ៅបានចំនួន ៣៣,១៣០ដើមរួចហើយ។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការផ្តល់កូនឈើជាង ៧០,០០០កូន ក្រុមហ៊ុនប៉ោយប៉ែត ស៊ែថឺឡាយន៍ស៊ីធី ២០,០០០កូន។ និងកាលពីថ្ងៃពុធទី១៧ ខែសីហា ឆ្នាំ២០២២នេះ កញ្ញាសុវណ្ណាអង្ការសម្ព័ន្ធសត្វព្រៃ បានជួយជាង ១០,០០០ដើមបន្ថែមទៀត សរុប១០០,០០០ដើម បូករួមទាំងកូនឈើដែលជាអំណោយរបស់ខ្ញុំបន្ថែមទៀតស្មើនិង ១៣៣,១៣០ដើម ចំនួននេះអាចលើសពីតម្រូវការបន្តិចទៅហើយ បើកូនឈើនៅសែសសល់គុណភាពអាចទទួលយកបានទាំងប៉ុន្មាន យើងអាចរក្សាទុកសម្រាប់ជួសនៅពេលដែលវាមានការខូចខាត សរុបការដាំដុះកូនឈើរហូតមកដល់ល្ងាចថ្ងៃសៅរ៍ ទី២០នេះ សម្រេចបានចំនួន២៧៧,៥០ហិចតារួចហើយ សំណាងល្អខ្លាំងណាស់ក្រោយពេលបានដាំលើកទី១រហូតមកដល់ល្ងាចថ្ងៃសៅរ៍នេះ ព្រះភិរុណបានបង្អោរមកប្រាំមេធ្វើអោយកូនឈើទាំងអស់លូតលាស់បានល្អគួសម។

    សប្តាហ៍ក្រោយនេះខ្ញុំនិងដឹកកូនឈើធ្នង់ចំនួន ២ឡាន ដែលមានចំនួនប្រមាណជា ១៥,៦០០ដើមបន្ថែមមកទៀត តាមសំណូមពររបស់ឯកឧត្តមប្អូននាយឧត្ដមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ននិងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សដឹកនាំអនុវត្តន៍សំអាតទីតាំងដី និងដាំដុះកូនឈើដោយផ្ទាល់យ៉ាងល្អឥតខ្ចោះ ៕​

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: