ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាន្ត ប៊ុនធឿន Live វីដេអូសុំទោសដល់សម្តេចតេជោ ហើយថា ទង្វើដែលខ្លួនធ្វើ គឺគ្រាន់តែ Prank លេងប៉ុណ្ណោះ ដើម្បីចង់ឲ្យផេកមានអ្នកមើលច្រើន

    BY Khmernote Media August 22, 2022
    សាន្ត ប៊ុនធឿន Live វីដេអូសុំទោសដល់សម្តេចតេជោ ហើយថា ទង្វើដែលខ្លួនធ្វើ គឺគ្រាន់តែ Prank លេងប៉ុណ្ណោះ ដើម្បីចង់ឲ្យផេកមានអ្នកមើលច្រើន

    កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញលោក សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពេលលោក សាន្ត ប៊ុនធឿន បានអង្គុយផឹកស៊ី ហើយ Live វីដេអូ ប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ។

    បន្ទាប់ពីត្រូវសម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញចេញពីក្របខ័ណ្ឌកងទ័ពនោះ កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោក សាន្ត ប៊ុនធឿន បានធ្វើការ Live វីដេអូសុំទោសដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយលោកបាននិយាយថា៖ លោកធ្វើបែបនេះ គឺលោកចង់ Prank លេង ដោយសារតែផេករបស់លោកធ្លាក់ View អត់មានអ្នកមើល ក៏លោករៀនសាក Prank លេងប៉ុណ្ណោះ មិនមានចេតនាអាក្រក់អ្វីនោះទេ។ ចង់ដឹងការបកស្រាយរបស់លោក សាន្ត ប៊ុនធឿន យ៉ាងណា? ទស្សនាការបកស្រាយរបស់លោក នៅទីនេះ

    Share This Post: