ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ម្ចាស់ម៉ូតូកែច្នៃខុសបច្ចេកទេសចំនួន ១២គ្រឿង ឱ្យដោះដូរបំពង់ស៊ីម៉ាំងខុសបច្ចេកទេសចេញ រួចដាក់បំពង់ស៊ីម៉ាំងដើមវិញ និងផាកពិន័យ ធ្វើកិច្ចសន្យាអប់រំ
BY Khmernote Media
August 22, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០នាទី ដោយមានការអនុញ្ញាតពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ ចំពោះម្ចាស់ម៉ូតូកែច្នៃខុសបច្ចេកទេស(ស៊ីម៉ាំងប្រែន) ចំនួន ១២គ្រឿង។

ក្នុងនោះផងដែរ សមត្ថកិច្ច បានអោយម្ចាស់ម៉ូតូទាំង ១២នាក់ខាងលើ ធ្វើការដោះដូរបំពង់ស៊ីម៉ាំងប្រែន រួចដាក់បំពង់ស៊ីម៉ាំងធាតុដើមវិញ រួចហើយបានអោយពួកគាត់យកម៉ូតូត្រឡប់ទៅលំនៅវិញ ៕
















ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ- លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ