ហាងមាន់បំពងលំដាប់អន្តរជាតិដឹកនាំដោយកូនខ្មែរ Louisiana បើកសម្ពោធជាផ្លូវការសាខាទី៤ នៅប្រទេសកម្ពុជាហើយ
- BY
- Liny Chan
- August 22, 2022
Louisiana Famous Fried Chicken Cambodia ដែលជាម៉ាកសញ្ញាមាន់បំពងដ៏ល្បីល្បាញពីសហរដ្ឋអាមេរិកគ្រប់គ្រង និងដឹកនាំដោយកូនខ្មែរ មានប្រមាណ ៣០០សាខា នៅជុំវិញពិភពលោកនោះ បានប្រកាសបើកសម្ពោធដំណើរជាផ្លូវការនូវសាខាទី៤ របស់ខ្លួននៅប្រទេសកម្ពុជាហើយ កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។ ការបើកដំណើរការជាន់ផ្ទាល់ដីដំបូង ក្រៅពីសាខាចំនួន ៣ទៀតនៅក្នុងផ្សារទំនើបធំៗ នេះ មានការចូលរួមពីសំណាក់លោក Michael P. Eng ម្ចាស់ប្រ៊េនអន្តរជាតិ និងលោកស្រី ចាន់ កាតារីណា ព្រមទាំងស្វាមី ជាមួយក្រុមគ្រួសារ អ្នកគ្រប់គ្រងសាខា Louisiana ប្រចាំប្រទេសកម្ពុជា។

លោក ម៉ៃឃើល អេង ម្ចាស់ប្រ៊េន Louisiana បានមានប្រសាសន៍ថា៖ ” ហាងមាន់បំពង Louisiana មានប្រវត្តិកកើតដំបូង តាំងពីឆ្នាំ១៩៧៦ នៅ Los Angeles រដ្ឋ California រយៈពេល ៤៦ឆ្នាំ។ បច្ចុប្បន្ន Louisiana មានសាខាជិត ៣០០ នៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាយើងនេះ។ ជាមួយនឹងការផ្ដល់នូវជូនជម្រើសមុខម្ហូបប្លែកៗ លើសពីហាងមាន់បំពងដទៃ ហាងរបស់យើងខ្ញុំ គឺផ្ដោតទៅលើ គុណភាព រសជាតិ
អនាម័យ បច្ចេកទេស ទៅតាមស្តង់ដារ ពីហ្រ្វេនឆាយដើមដែលជោគជ័យនៅសហរដ្ឋអាមេរិកតែម្ដង។ ឈរលើគោលការណ៍ និងបេសកកម្មរបស់យើងដោយចង់ធ្វើឱ្យមាន់បំពង Louisiana ក្លាយជាហាងមាន់បំពង ខ្មែរអន្តរជាតិ ដែលនៅជិតលោកអ្នកបំផុត, ប្រ៊េន Louisiana នឹងសម្រេចឱ្យបាននូវសាខាជាបន្តបន្ទាប់ទូទាំងប្រទេស និងធ្វើឱ្យហ្រ្វេនឆាយនេះ ត្រូវបានចែកចាយចេញពីប្រទេសកម្ពុជាផ្ទាល់ទៅកាន់បណ្ដាប្រទេសនានា នៅអាស៊ីអាគ្នេយ៍ ដោយក្រុមហ៊ុនគ្រោងនឹងមានទីស្នាក់កណ្ដាល និងរោងចក្រនៅប្រទេសកម្ពុជា”។

ទន្ទឹមនឹងនេះ លោកស្រី ចាន់ កាតារីណា អ្នកគ្រប់គ្រងហាងមាន់បំពង Louisiana ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ ” ក្នុងការបើកសម្ពោធជាផ្លូវការសាខាទី៤ និងប្រកាសលក់សិទ្ធិចែកចាយបន្តនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់អាចពិចារណាក្នុងការទិញសិទ្ធិចែកចាយបន្ត និងជួយផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយអំពីការទទួលសេវាកម្មអាហារសម្រន់តាមកម្មវិធីរបស់យើងខ្ញុំ”។

សូមបញ្ជាក់ផងដែរថា ក្រៅពីការបើកសម្ពោធនូវសាខាទី៤ ប្រ៊េន Louisiana ក៏បានប្រកាសលក់សិទ្ធិចែកចាយបន្ត និងប្រកាសបើកទទួលសេវាកម្មអាហារសម្រន់ (Catering) តាមកម្មវិធីផ្សេងៗ ចាប់ពីពេលនេះទៅ ដើម្បីបំពេញតម្រូវការដ៏ច្រើនលើសលប់ពីអតិថិជន។
អំពី Louisiana Famous Fried Chicken Cambodia
ជាប្រ៊េនហាងមាន់បំពងដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកជាពិសេសនៅតំបន់ Los Angeles ដំណើរការបាន ៤៦ឆ្នាំ ហើយគិតតាំងពីឆ្នាំ១៩៧៦ ហើយមកទល់ពេលនេះ គឺមានសាខាជាង ៣០០នៅបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ កាលពីដើមឆ្នាំ២០២០ បានបើកសាខាទីមួយ នៅផ្សារទំនើប នរោម៉ល ជាន់ទី៣ ខណៈសាខាទី២ នៅផ្សារទំនើប ជីបម៉ុង សែនសុខ ជាន់ផ្ទាល់ដី ,សាខាទី៣ នៅផ្សារទំនើប Exchange Square ជាន់ទី២ និងសាខាទី៤ ស្ថិតនៅជិត IFL សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ក្រោមពាក្យស្លោក “ចង់ក្លាយជាហាងមាន់បំពងដែលនៅជិតលោកអ្នកបំផុត” មាន់បំពងដ៏ល្បីល្បាញនេះ បានចាប់ផ្ដើមប្រកាសលក់ជាផ្លូវការសិទ្ធចែកចាយបន្ត និងសេវាកម្មអាហារសម្រន់ក្នុងកម្មវិធី។
សម្រាប់ព័ត៌មានបន្ថែម: https://www.facebook.com/lffccambodia.kh




- Share This Post:






