សម្រាមគរនៅកន្លែងលក់មិនខ្ចីសម្អាត ត្រូវអភិបាលក្រុងប៉ោយប៉ែត ស្តីឲ្យទាំងព្រឹកតែម្តង (មានវីដេអូ)
- December 13, 2018
កាលពីពេលថ្មីៗនេះមានការចែករំលែកវីដេអូមួយបង្ហាញនូវសកម្មភាព លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត បានដើរពិនិត្យរឿងអនាម័យ និងសណ្តាប់ធ្នាប់តាមដងផ្លូវទីប្រជុំជន មុនពេលដែលលោកអភិបាលក្រុងចូលក្នុងការិយាល័យ។ យ៉ាងណាមិញនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អភិបាលក្រុងក៏បានប្រទះឃើញសម្រាមបានគរនៅកន្លែងលក់ដូរមួយ ដោយអ្នក់លក់បានឆ្លើយតបថាជាសម្រាមដែលគេផ្សេងបានបោះចោល។
ដោយការឆ្លើយតបរបស់នារីជាអ្នកលក់ដូរ មិនមានការទទួលខុសត្រូវ លោក សាន ស៊ានហូរ អភិបាលក្រុងប៉ោយប៉ែត បានធ្វើការស្តីបន្ទោស និងបានណែនាំឲ្យអ្នក់លក់ដូរចេះសម្អាតកន្លែងលក់ដូររបស់ខ្លួន ហើយលោកអភិបាលក៏បានធ្វើការព្រមានថាបើនៅតែបន្តធ្វើបែបនេះ លោកនឹងមិនអនុញ្ញាតឲ្យមានការលក់ដូរតទៅទៀតឡើយ។ សូមទស្សនាវិដេអូនៅខាងក្រោម៖






- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






