ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ សាន្ត ប៊ុនធឿន ដែលបានប្រព្រឹត្តិទង្វើអសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម

    BY Khmernote Media August 22, 2022
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់ សាន្ត ប៊ុនធឿន  ដែលបានប្រព្រឹត្តិទង្វើអសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម

    រាជធានីភ្នមពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់ លោក សាន្ត ប៊ុនធឿន ដែលបានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាណជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព។

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ០៩៨ព.ម.ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ស្ដីការអនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbtpost.com ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាណជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ៕

    ប្រភព៖ លោក Pheng Vannak News

    Share This Post: