អគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញអគ្គនាយកក្រុមហ៊ុន ណាន ឡៃ អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ សូមជម្រាបជូន លោក JIANG XIANGGUANG អគ្គនាយកក្រុមហ៊ុន ណាន ឡៃ អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ចូលខ្លួនមកទូទាត់បំណុលពន្ធ។

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន ណាន ឡៃ អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក (NAN LAI INTERNATIONAL (CAMBODIA)CO.,LTD ឱ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោក អគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន#គ្មាន ផ្លូវ គ្មាន ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់បំណុលពន្ធតាមនិតិវិធីច្បាប់។ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញលោកអគ្គនាយក មកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ មិនឱ្យលើសពី១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធ ៕

