ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ចំនួន ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក បើគិតត្រឹមថ្ងៃទី២៣ ខែសីហា

    BY Khmernote Media August 24, 2022
    ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ចំនួន ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក បើគិតត្រឹមថ្ងៃទី២៣ ខែសីហា

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហា សំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហាញថា៖

    ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសបានសម្រេច លទ្ធផល វាស់វែងក្បាលដីក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន២០០៣១ក្បាលដី ក្នុងនោះ ក្បាលដីមានសំណង់ចំនួន១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ហិកតា នៃទីតាំងបំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់ កាប់ដីបានចំនួន ១៧ ៣២២គ្រួសារ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតួបលក់ដូរសរុបចំនួន ៤៤តួប ក្នុងនោះ ៣៤តួប លក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាង ត្បូង សង្កាត់នគរធំ និង ១០តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។

    ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ បានស្ម័គ្រចិត្ត ទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិ ទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយក ដីឡូត៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: