ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋជាង៧០០ គ្រួសារ ដែលបានសាងសង់សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ បានស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកទីតាំងដីឡូត៍ថ្មី ដែលរដ្ឋប្រគល់ជូន

    BY Khmernote Media August 26, 2022
    ប្រជាពលរដ្ឋជាង៧០០ គ្រួសារ ដែលបានសាងសង់សំណង់ខុសច្បាប់នៅក្នុងឧទ្យានអង្គរ បានស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកទីតាំងដីឡូត៍ថ្មី ដែលរដ្ឋប្រគល់ជូន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ នាបរិវេណសាលាខេត្តសៀមរាប បានរៀបចំពិធីចាប់ឆ្នោត ទទួលយកទីតាំងដីឡូត៍ថ្មី ជូនប្រជាពលរដ្ឋចំនួនប្រមាណជាង៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់ឧទ្យានអង្គរ ទៅតាំងលំនៅឋានថ្មី នៅភូមិធម្មជាតិរុនតាឯក។

    លោកហាយ យង់ តំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ចំនួនជាង៧០០ គ្រួសារ ដែលបានស្ម័គ្រចិត្ត ចូលរួមទៅតាមគោលការណ៍រៀបចំ របស់រាជរដ្ឋាភិបាល ព្រមទទួលយកក្បាលដីថ្មី បានធ្វើការចាប់ឆ្នោតនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ ដោយ មានការជួយសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។ លោកបន្តថា ការស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី មានទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រ ស្ថិត នៅក្នុងឃុំរុនតាឯក បន្ទាប់ពីបានវាស់វែងរកឃើញថា ពួក គាត់បានសាងសង់លំនៅឋាន នៅលើដីឧទ្យានអង្គរ ដោយគ្មានច្បាប់អនុញ្ញាត ។

    លោកបន្តទៀតថា ទីតំាងដីថ្មី ដែលប្រជាពលរដ្ឋត្រូវចូលទៅរស់នៅនេះ អាជ្ញាធរបានគិត គូរអំពីសុខទុក្ខរបស់ពួកគាត់ ជាពិសេសនឹងមានការអភិវឌ្ឍគ្រប់វិស័យ រួមមានសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមាន ផ្លូវថ្នល់សម្រាប់ធ្វើដំណើរខ្វាត់ ខ្វែងផងដែរ។ ក្នុងនោះ ការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពល រដ្ឋជំហានដំបូងនេះ អាចនឹងចាប់ផ្ដើមរុះរើលំនៅឋានឱ្យពួកគាត់នៅចុងឆ្នាំ២០២២ នេះ ដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូនរៀន និងជួបបញ្ហាផ្សេងៗ ប៉ុន្ដែមានប្រជា ពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួន ហើយអាជ្ញាធរនឹងបន្តជួយសម្របសម្រួលដល់ពួកគាត់បន្តទៀត។

    សំឡេង៖គោលការណ៍រួមជាទូទៅគឺអ្នកដែលរស់នៅក្នុងតំបន់អង្គរនេះ យើងអត់និយាយថាជាដីអីទេ តែគាត់រស់នៅក្នុងដីរបស់រដ្ឋ ដែលរដ្ឋឱ្យធ្វើការអាស្រ័យផល ហើយនៅពេលនេះរដ្ឋមានគោល ការណ៍រៀបចំផ្តល់ជាដី ចំណែកជាកម្មសិទ្ធិផ្ទាល់តែម្តង នៅពេលដែលគាត់ចាប់ឆ្នោតហើយ គាត់ទទួលបានការចុះបញ្ជីគាត់បានប័ណ្ណតែម្តង ជាកម្មសិទ្ធិស្របច្បាប់របស់គាត់ អត់ដូចដីដែលគាត់រស់នៅក្នុងតំបន់ដែលគ្រប់ គ្រងដោយអាជ្ញាធរអប្សរានេះ គាត់មិនមានសិទ្ធិទទួលបានប័ណ្ណទេ ព្រោះជាកម្មសិទ្ធិរបស់រដ្ឋ ហើយជាគោលការណ៍រួមគឺបានស្មើ អត់មានអ្នកណាបានលើសអ្នកខ្វះទេគឺ២០ម៉ែត្រគុណ៣០ម៉ែត្រដូចគ្នា។

    លោកអ៊ុយ ចន្ធី រស់នៅភូមិត្រពាំងសេស សង្កាត់គោក ចក ក្រុងសៀមរាបបានចូល រួមចាប់ឆ្នោតទទួលយកក្បាល ដីថ្មី បានឱ្យដឹងថា ការសាង សង់លំនៅឋានរបស់លោកក្នុងតំបន់ឧទ្យានអង្គរ ដោយមិនមានច្បាប់អនុញ្ញាត ដូច្នេះលោកពេញចិត្តនឹងគោល នយោបាយដោះដូរដី សម្រាប់ប្រជាពលរដ្ឋឱ្យបានទៅតាំង ទីលំនៅថ្មីនៅក្នុងឃុំរុនតាឯក ។ លោកបន្តថា ទោះបីជាការ រស់នៅទីតាំងថ្មី នៅជំហានដំបូង ត្រូវជួបបញ្ហាប្រឈមខ្លះៗ តែលោកក៏ពេញចិត្ត ព្រោះ ថារូបលោកនិងប្រជាពលរដ្ឋដទៃទៀត មានដីជាកម្មសិទ្ធិស្របច្បាប់ អាចសាងសង់សំណង់ដោយមិនប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។

    ខ្ញុំនៅតាំងពីឆ្នាំ ២០០១សៀវភៅគ្រួសារដែលខ្ញុំស្នាក់នៅ ហើយលំនៅឋានយើងតូចទេ ហើយក្រោយៗមកយើងចេះតែធ្វើពង្រីកនៅបានសមរម្យ ខ្ញុំមានការស្ម័គ្រទៅតាមគោលការណ៍ដែលរដ្ឋបានផ្តល់ឱ្យទៅនៅភូមិរុនតា ឯក ហើយពេញចិត្តទៅនៅ សប្បាយចិត្តដែលបានដីជាកម្មសិទ្ធិរដ្ឋបានចែកឱ្យ ហើយមានសេរីភាពជាងនៅខាងនេះ ដោយសារនៅខាងនេះសាង សង់ទៅប៉ះពាល់ទៅដល់រមណីយដ្ឋានអង្គរ។

    សូមជម្រាបផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារបច្ចេក ទេសសម្រេចបានលទ្ធផល វាស់វែងវែដីបានចំនួន ២០០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន៦៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០១១៨ហិកតា នៃទីតាំងទាំង៣ ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងនោះប្រជាពលរដ្ឋដែលបានតាំងលំនៅខុស ច្បាប់ចំនួន៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក៕

    ប្រភព៖  ក្រសួងព័ត៌មាន

    Share This Post: