សង្គម

គួរឲ្យយកគំរូតាម! ឃើញជនអនាថា មានបញ្ហាសតិអារម្មណ៍​ ទាំងរបួសជើង គ្រូពេទ្យមួយក្រុមនេះនាំគ្នាជួយគ្រប់សព្វ

BY
Khmernote Media
December 14, 2018

មហាជន បានបញ្ចេញការភ្ញាក់ផ្អើល និងសរសើរមិនដាច់ពីមាត់ចំពោះទង្វើរដ៏ប្រពៃរបស់ក្រុមគ្រូពេទ្យមួយក្រុម ដែលបានជួយសង្គ្រោះអ្នកជម្ងឺសតិអារម្មណ៍ ដែលមានភាពខ្វះខាត ដោយពុំគិតប្រាក់អ្វីទាំងអស់។ ជាក់ស្ដែង​តាមរយៈការចែករំលែករបស់ផេកមន្ទីរពេទ្យបានឲ្យដឹងថា អ្នកជម្ងឺដ៏កម្សត់រូបនេះ ជាជនអនាថាគ្មានបងប្អូនឡើយ។​ ក្រៅពីមានជម្ងឺផ្នែកសតិអារម្មណ៍ហើយ រូបគេថែមទាំងមានរបួសត្រង់ប្រអប់ជើងឈាមរឡាក់ រីឯខ្លួនវិញក៏កខ្វក់សុទ្ធតែដី ឃើញហើយគួរឲ្យអាសូរ។

ជាសំណាងល្អ ដែលបានម​កជួបនឹងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកជីភូ និងត្រូវបានគ្រូពេទ្យជួយសង្គ្រោះ លាងរបួស និងសម្អាតខ្លួនប្រាណ យ៉ាងយកចិត្តទុកដាក់បំផុត គួរឲ្យសរសើរ។​ យោងតាមការរៀបរាប់របស់ផេក បានបញ្ជាក់ឲ្យដឹងថា៖ «មន្ទីរពេទ្យបង្អែកជីភូ ថ្ងៃពុធ ទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ៖ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកជីភូ បានជួយសង្គ្រោះជនអនាថានិងមានបញ្ហាសតិអារម្មណ៍ ដែលមានរបួសត្រង់ប្រអប់ជើង ដូចជា លាងរុំរបួស និងបានជួយកោរសក់ ក៏ដូចជាផ្តល់នូវខោអាវ និងសំអាតខ្លួនប្រាណជូនគាត់។ សូមអរគុណ»៕

Share This Post: