ព័ត៌មានជាតិ
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ជិត ៣០ម៉ឺនដូស ជំនួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលី បានដឹកមកដល់កម្ពុជាហើយ
BY Khmernote Media
August 26, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ រាជរដ្ឋាភិបាល នៃប្រទេសអូស្រ្តាលី បានផ្តល់ជំនួយប្រភេទវ៉ាក់សាំងប្រភេទ Pfizer សម្រាប់កូនក្មេងចំនួន ២៨៣,២០០ដូស បន្ថែមទៀត ជាលើកទីពីរ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកដល់រាជធានីភ្នំពេញតាមយន្តហោះលេខ QR 8974 ។

ទន្ទឹមនេះលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលវ៉ាក់សាំងនេះដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ លោកជំទាវ បានជម្រាបជូនផងដែរថា នៅក្នុងឃ្លាំងផ្ទុកវ៉ាក់សាំងត្រូវបានត្រៀមរួចជាស្រេចក៏ដូចជាទូរត្រជាក់គ្រប់គ្រាន់ សម្រាប់ការដាក់វ៉ាក់សាំងប្រភេទ Pfizer នេះផងដែរ ៕




