PR

Smart និង Pleng ប្រកាសផ្ដល់ជូនថវិកាទាំងអស់ដែលទទួលបានពីកម្មវិធី “89ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ” ជូនគ្រួសារលោក ស៊ីន ស៊ីសាមុត

BY
Liny Chan
August 27, 2022

លោកតាស៊ីន ស៊ីសាមុត ជាអធិរាជសម្លេងមាសដែលដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់រូបមិនថាចាស់ឬក្មេងទេ មិនតែប៉ុណ្ណោះសូម្បីតែអ្នកក្រៅប្រទេសក៏យកបទចម្រៀងគាត់ទៅ Cover ដែរ!

អ្វីដែរអស្ចារ្យក្នុងខែសីហានេះគឺ Smart Axiata និងPleng បានរៀបចំកម្មវិធី “89ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ” ដើម្បីរម្លឹកដល់ លោកតាស៊ីន ស៊ីសាមុត និងឧទ្ទិសការគោរព ព្រមទាំងក្ដីនឹករឭកដល់សិល្បករខ្មែរសម័យដើមផ្សេងទៀត ដែលបានចែកឋានទៅ។

កម្មវិធីនេះផ្ទាល់នឹងធ្វើឡើងនៅថ្ងៃទី 28 សីហា 2022 នៅ Friends Future Factory និងមានការចូលរួមពីសិល្បៈករផ្សេងទៀតដេររ! ឥឡូវយើងអាចមកមើលពីចំណាប់អារម្មណ៍របស់ពួកគាត់បន្តិចមើល ថាតើពេលពួកគាត់ឮដល់ឈ្មោះអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត តើគាត់នឹកដល់អ្វីមុនគេ?

https://www.facebook.com/PlengBySmart/videos/750979029345428

អ្វីដែលកាន់តែអស្ចារ្យនិងគួរឱ្យស្ងើចសរសើរនោះគឺ រាល់ថវិកាដែលទទួលបានពីការលក់សំបុត្ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ទាំងអស់ក្នុងកម្មវិធី Smart និង Pleng នឹងប្រគល់ជូនក្រុមគ្រួសារ អធិរាជសំឡេងមាស លោកតាស៊ីន ស៊ីសាមុតទាំងអស់តែម្ដង។

ដូច្នេះកុំភ្លេចជួបគ្នាក្នុងកម្មវិធី «89 ឆ្នាំ នៃកម្រងអនុស្សាវរីយ៍និងការចងចាំ» នៅថ្ងៃទី 28 សីហា 2022 នៅ Friends Future Factory ចាប់ពីម៉ោង 5ល្ងាចតទៅ!
សំបុត្រមានដាក់លក់ហើយ អ្នកអាចស្វែងរកជាវសំបុត្រចូលរួមតាមរយៈកម្មវិធី Live. By Wonder Pass :

https://wonderpass.asia/widgets/sin_sisamuth_89th_birthday

តម្លៃសំបុត្រត្រឹមតែ 15$ នោះអ្នកនឹងទទួលបាន៖
● សំបុត្រម្នាក់ 02 សន្លឹក
● អាវយឺត 1 និងកាបូបស្ពាយ 1
● ទស្សនាការសម្ដែងផ្ទាល់ពីសិល្បករជាច្រើនរូប ដូចជា មាស សុខសោភា ,ខេម ,ម៉ម ពេជ្ជរិទ្ធ ,ស៊ីន សេដ្ឋសុជ្ឈតា, រ៉ូលីន, ដាវុធ, ឌីជេ ណាណា
● ទទួលបានអាហារសម្រន់ និងភេសជ្ជៈ

ចូលរូមគាំទ្រ និងស្ដាប់បទរបស់លោកតា ស៊ីន ស៊ីសាមុត ដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់ដែលមានតែនៅក្នុង Pleng app តែមួយគត់ ឥឡូវនេះ៖ https://pleng.smart.com.kh/…/sinn-sisamouth-old…/71/

Share This Post: