សិល្បៈ

ទឹកចិត្តម្តាយ! លីម តិចម៉េង បើកកាដូរបស់អ្នកម្ដាយផ្ញើមកតាំងស្រុកយ៉ាងរីករាយ បន្ទាប់ពីឈ្នះពាន Cambodian Idol (មានវីដេអូ)

BY
Khmernote Media
August 29, 2022

រាជធានីភ្នំពេញ៖ កាលពីយប់មិញ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ បានរកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។

បេក្ខជន លីម តិចម៉េង គឺជាបេក្ខជនជើងខ្លាំងមួយរូប ដែលមានទេពកោសល្យ និងសមត្ថភាពបូករួមជាមួយប្រជាប្រិយភាព ទទួលបានសារបោះឆ្នោតច្រើនជាងគេ នៅក្នុងចំណោមបេក្ខជនជើងខ្លាំង ៣រូបទៀត ដែលសាកសមជាម្ចាស់ពានរង្វាន់នៅក្នុងវិធីប្រឡងចម្រៀងកម្រិតពិភពលោក។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មុននេះបន្តិច យោងទៅតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លឹម តិចម៉េង បានបង្ហោះវីដេអូ ប្រមាណជាង ៤១វិនាទី ក្រោយពីប្រឡងប្រកួតប្រជែងនៅក្នុងកម្មវិធី Cambodian Idol ចប់ តិចម៉េង បានបើកកញ្ចប់បាយកាដូរបស់ម្ដាយ ដែលផ្ញើមកពីស្រុក មានបាយខ្ទប់ជាមួយស្លឹកឈូក ត្រីងៀត ហូបយ៉ាងក្ដីរំភើប ដោយបានពោលពាក្យថា “នេះជាកាដូរបស់ម៉ែ ដែលគាត់ផ្ញើពីខេត្តកំពង់ចាមយកមកអោយ “៕

ប្រភព៖ លឹម តិចម៉េង

Share This Post: