បច្ចេកវិទ្យា

ក្រុមហ៊ុន Google នឹងដាក់កម្មវិធីស៊ើបការណ៍សិប្បនិម្មិតមួយនៅក្នុងប្រទេសថៃ ដើម្បីពិនិត្យហានិភ័យនៃអ្នកជំងឺភ្នែក

BY
autoadmin
December 14, 2018

ក្រុមហ៊ុន Google បានប្រកាសថា ខ្លួនបានចាប់ផ្តើមកម្មវិធីស៊ើបការណ៍សិប្បនិម្មិតមួយនៅក្នុងប្រទេសថៃ។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីពិនិត្យមើលជំងឺភ្នែកជំងឺទឹកដែលអាចបណ្តាលឱ្យពិការភ្នែកជារៀងរហូត។ កាលពីមុនក្រុមហ៊ុននេះ ក៏បានបើកដំណើរការកម្មវិធីស្រដៀងគ្នាមួយនេះដែរ នៅក្នុងប្រទេសឥណ្ឌា។ លោក Kent Walker អនុប្រធានជាន់ខ្ពស់ផ្នែកកិច្ចការពារសង្គមរបស់ Google បានមានប្រសាសន៍ថា យើងមានការទទួលខុសត្រូវក្នុងការប្រើ កម្មវិធី AI តាមរបៀបដែលល្អបំផុត។

ក្រុមហ៊ុននេះបានប្រកាសកម្មវិធីនេះនៅក្នុងប្រទេសថៃ ដោយសហការជាមួយមន្ទីរពេទ្យ Rajavithi ដែលជាអង្គភាពគ្រប់គ្រងដោយរដ្ឋ។ តាមការសិក្សារួមគ្នាមួយបានបង្ហាញថា កម្មវិធី AI នេះមានភាពត្រឹមត្រូវក្នុងការពិនិត្យមើលជំងឺភ្នែក ៩៥ភាគរយ បើធៀបនឹង ការពិនិត្យរបស់គ្រូពេទ្យ ឬពេទ្យភ្នែកមានតែ ៧៤ភាគរយ។ កម្មវិធីនេះនឹងមើលទៅកញ្ចក់កែវភ្នែករបស់អ្នកជំងឺ ដើម្បីកំណត់ថាតើពួកគេកំពុងប្រឈមមុខនឹងភាពពិការភ្នែកដែរ ឬទេ?ការរកឃើញរោគសញ្ញាទាន់ពេលវេលា នឹងអាចមានការព្យាបាលទាន់ពេលវេលា។ យ៉ាងណាមិញជំនួយការមន្ទីរពេទ្យ Ravajithi លោក Paisan Ruamviboonsuk បាននិយាយថា ប្រទេសថៃមានគ្រូពេទ្យភ្នែកប្រហែល ១,៤០០ នាក់ប៉ុណ្ណោះខណៈអ្នកជំងឺភ្នែកមានប្រមាណ ៥លាននាក់ ដែលមានហានិភ័យនៃភាពពិការភ្នែកជាអចិន្ត្រៃយ៍៕

អត្ថបទ៖ លីដា
ប្រភព៖ ubergizmo

Share This Post: