អស់ទាស់! មហាចោរលួចគាស់ក្រវិលកំប៉ុងស្រាបៀរអស់១៥កេស ព្រោះចង់ផ្សងសំណាង
- December 14, 2018
ករណីចោរកម្មយើងធ្លាប់តែឃើញមានករណីក្រុមចោរចូលគាស់លួចទ្រព្យសម្បត្តិ និងសម្ភារៈដែលមានតម្លៃជាដើម ប៉ុន្តែថ្មីៗនេះមានករណីគួរឲ្យអស់សំណើចនិងហួសចិត្តខ្លាំង ដោយមានករណីចោរបានលួចប្លោះរបងចូលផ្ទះលក់ចាប់ហួយ រួចបានធ្វើការលួចគាស់ក្រវិលកំប៉ុងស្រាបៀរអស់១៥កេស ព្រោះចង់ផ្សងសំណាងយករង្វាន់។
ហេតុការណ៍នេះបានធ្វើឲ្យម្ចាស់ផ្ទះឈ្មោះ Raksmey Lanh បានសរសេររៀបរាប់ថា៖ “មហាចោរផ្សងសំណាងបានផ្លោះរបងផ្ទះបងលក់ចាប់ហ៊ួយ មួយកន្លែងស្ថិតផ្សារក្រោម ទល់មុខនឹងសណ្ឋាគារឥន្ទ្របុរះ សង្កាត់ស្វាយដង្គំ។ បានចូលទៅគាស់ស្រាបៀរ អស់ចំនួន១៥កេស យកតែក្រវិល ជាចុងក្រោយសូមអោយ អាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍លើករណីនេះផង។ ក៏សូមអរគុណដល់លោកចោរ អោយ គិតពីអារម្មណ៍ម្ចាស់ទ្រព្យគេផង សូមជួយផ្សព្វផ្សាយទាំងអស់គ្នាកុំអោយមាន ដូចករណីខាងលើហ្នឹង បំណងល្អពីខ្ញុំ DVN អរគុណ”៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






