លីម តិចម៉េង គោរពអរគុណសម្តេចតេជោ ដែលបានចូលរួមអបអរសាទរក្នុងឱកាសទទួលបានជ័យលាភី Cambodian Idol រដូវកាលទី 4
- August 29, 2022
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លីម តិចម៉េង ដែលជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី 4 ដោយតិចម៉េង បាន Share រូបផុសក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់របស់សម្តេចតេជោ អមជាមួយពាក្យពេចន៍យ៉ាងដូច្នេះថា៖ គោរពអរគុណសម្តេចពុក ដែលបានផ្ដល់ដំបូលសន្តិភាព នឹងឱកាសដល់កូនចៅគ្រប់ៗគ្នា រួមទាំងខ្ញុំបាទ កូននឹងចង់ចាំគុណបំណាច់មួយនេះរៀងរហូត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានប្រកាសលទ្ធផល រកឃើញម្ចាស់ពានហើយ គឺបានទៅលើបេក្ខជន លីម តិចម៉េង ដែលមកពីកំពង់ចាម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចូលរួមអបអសាទរ និងបានសរសេរថា៖ «សូមអបអរសាទរចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។ នៅក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់ TOP 4 ម្នាក់ៗចំនួន៦លានរៀលផងដែរ ៕

- Share This Post:






