សិល្បៈ

តារាកំប្លែងនាយ ខាត់ ចំរើន ឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ត្រូវការឈាមដើម្បីព្យាបាល

BY
Khmernote Media
August 30, 2022

មុននេះបន្តិចនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា និង សង្គម បានឱ្យដឹងថា តារាកំប្លែងនាយ ខាត់ ចំរើន ដែល​ជា​ប្អូនប្រុសរបស់​អ្នក​នាង ខាត់ សុ​ឃី​ម ខណៈពេលនេះលោក ខាត់ ចំរើន ឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម។

នៅក្នុងគណនីហ្វេសប៊ុករបស់ សិល្បករកម្ពុជា និង សង្គម បានសរសេររៀបរាប់ថា៖ ” សូមជូនដំណឹង៖ តារាកំប្លែងនាយ ខាត់ ចំរើន កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយកំពុងត្រូវការឈាម! បើតាមការបង្ហើបអោយដឹងពីញាតិមិត្តបានប្រាប់ថា តារាកំប្លែងខាត់ចំរើនមានជំងឺខូចក្រលាន និងក្រិនថ្លើម! សូមជំរាបជូនដល់សិល្បករអោយជ្រាបជាដំណឹង”

ប្រភព៖ សិល្បករកម្ពុជា និង សង្គម Cambodia artists and society

Share This Post: