អតិថិជន Samsung អាច កក់ ទូរស័ព្ទ Galaxy Z Fold4 និង Galaxy Flip4 ជាមួយ ឱកាស ទទួល បាន រង្វាន់ជាច្រើនពីក្រុមហ៊ុន Smart Axiata
- BY
- Liny Chan
- August 30, 2022
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បានប្រកាសពីការទទួលកក់ទុកមុនសម្រាប់កំពូលទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ម៉ូដែលថ្មីចំនួនពីរ ជាមួយនឹងឱកាសទទួលបានរង្វាន់ និងឈ្នះរង្វាន់ជាច្រើនដែលផ្តល់ដោយក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាមួយនេះ។

អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន Samsung ទាំងអស់នឹងមាន ឱកាសកក់ទុកមុន សម្រាប់ទូរស័ព្ទ Samsung Galaxy Z Fold4 និងទូរស័ព្ទ Galaxy Flip4 ដោយពួកគេ គ្រាន់តែកក់ប្រាក់ទុកមុនត្រឹមតែ 20 ដុល្លារប៉ុណ្ណោះ ហើយនឹងបង់ប្រាក់បង្គ្រប់នៅពេលមកទទួលយកទូរស័ព្ទ នៅតាមបណ្តាទីតាំង Smart Shop របស់ក្រុមហ៊ុន Smart Axiata ដែលខ្លួនបានកក់។
អតិថិជនដែលធ្វើការកក់ទូរស័ព្ទទាំង 2 ម៉ូឌែលនេះ នឹងទទួលបានកញ្ចប់កាដូដោយឥតគិតថ្លៃ។ សម្រាប់ទូរស័ព្ទ Samsung Galaxy Z Fold4 អតិថិជនដែលធ្វើការកក់ទូរស័ព្ទប្រភេទនេះ នឹងទទួលបានកាសឥតខ្សែ Buds2 Pro ចំនួន 1 ស្រោម ទូរស័ព្ទមានប៊ិចចំនួន 1 ស៊ីមកាត លេខពិសេសតម្លៃ 54 ដុល្លារ ចំនួន 1 និងការប្រើប្រាស់ អ៉ីនធឺណិត ចំនួន 4GB ក្នុងមួយខែរយៈពេល 12ខែ។
សម្រាប់អតិថិជនដែលធ្វើការកក់ទូរស័ព្ទ Samsung Galaxy Z Flip4 វិញ ពួកគេនឹងទទួលបានកាសឥតខ្សែ Buds2 Pro ចំនួន 1 ស្រោមទូរសព្ទចំនួន 1 ស៊ីមកាត លេខពិសេសតម្លៃ 54 ដុល្លារ ចំនួន 1 និងការប្រើប្រាស់ អ៉ីនធឺណិតចំនួន 4GB ក្នុងមួយខែរយៈពេល 12ខែ។
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ រាល់អតិថិជនដែលធ្វើការកក់ទូរស័ព្ទទាំងពីរម៉ូដែលនេះ នឹងមានឱកាស ចូលរួមក្នុងការចាប់រង្វាន់បន្ថែម ដែលផ្តល់ជូនសម្រាប់តែអតិថិជនកក់ទូរស័ព្ទនៅក្រុមហ៊ុន Smart ប៉ុណ្ណោះ ។ រង្វាន់ទាំងនេះរួមមាន ធេប្ល៊ីត Samsung Galaxy Tab S8 Ultra និងនាឡិកា Samsung Galaxy Watch 4។
ទូរស័ព្ទ Samsung Galaxy Z Fold4 ជាទូរស័ព្ទបត់ ដ៏អស្ចារ្យ ដែលមានអេក្រង់រហូតដល់ទៅ 3 អេក្រង់ ដែលអេក្រង់ចម្បង មានទំហំ 7.6 អ៉ីញ ប្រភេទ Dynamic AMOLED 2X ដែលអាចប្រើប៊ិច S Pen សសេរពីលើបានថែមទៀតផង។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺទូរស័ព្ទម៉ូដែលនេះ មានកាមេរ៉ាទំហំធំរហូត ដល់ 12 មេហ្គាភិសែល សម្រាប់ថតរូបប្លង់ទូលាយ និងមានកាមេរ៉ាសែលហ្វីទំហំ 4MP។ ថាមពលថ្មរបស់ទូរស័ព្ទ នេះមានទំហំធំ រហូតដល់ ទៅ 4,400mAh អាចទ្រទ្រង់ការសាកថ្ម Super Fast Charging បាន។
ដោយឡែក ទូរស័ព្ទ Samsung Galaxy Z Flip4 ជាទូរសព្ទកាច់ មានរូបរាងតូចច្រឡឹងសាកសមនឹងយុវជន និងយុវនារីសម័យថ្មី ដែលមានទំហំអេក្រង់ធំទូលាយរហូតដល់ទៅ 6.7អ៉ីញ និងមានថាមពលថ្មកាន់បានយូរ ទំហំ 3,700 mAh ដំណើរការដោយអង្គចងចាំប្រភេទ Snapdragon 8+ Gen និងមានមុខងារការជ្រាបការពារ ទឹក IPX8 បានរហូតដល់ទៅ 30នាទី។
កម្មវិធីកក់ទុកមុននេះ នឹងធ្វើឡើងចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2022។ ការកក់ទុកមុនអាចធ្វើទៅបានដោយគ្រាន់តែចុចនៅលើតំណភ្ជាប់នេះ៖ https://pre-order.smart.com.kh/samsung ៕
- Share This Post:






