ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យអភិបាលខេត្តសៀមរាប រៀបចំមធ្យោបាយធ្វើដំណើរ សម្រាប់ជួយដឹកជញ្ជូនពលរដ្ឋចេញពីជើងភ្នំគូលែន

    BY Khmernote Media August 31, 2022
    សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យអភិបាលខេត្តសៀមរាប រៀបចំមធ្យោបាយធ្វើដំណើរ សម្រាប់ជួយដឹកជញ្ជូនពលរដ្ឋចេញពីជើងភ្នំគូលែន

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំបានប្រាប់ទៅ អភិបាលខេត្ត សូមអោយរៀបចំមធ្យោបាយដឹកជញ្ជូនសម្រាប់អ្នក ដែលគ្មានមធ្យោបាយធ្វើដំណើរទៅផ្ទះ ដោយប្រើប្រាស់រថយន្តយោធពលភូមិភាគទី៤ និងកងពលធំលេខ២ ដូចដែលយើងធ្លាប់ដឹកពលករមកពីប្រទេសថៃទៅតាមមូលដ្ឋាន ហើយពេលដឹកជញ្ជូន អោយមានបាយមានទឹកសម្រាប់ពួកគាត់ទទួលទានផងដែរ»៕

    Share This Post: