ព័ត៌មានជាតិ
តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង
BY soknita
April 2, 2026
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ អញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។

ចំពោះដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។
ដោយដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០៕








ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា