ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាម ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២បន្ថែមទៀត ដែលកំពុងបើកការដ្ឋានសាងសង់នេះ

    BY Khmernote Media August 31, 2022
    សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាម ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២បន្ថែមទៀត ដែលកំពុងបើកការដ្ឋានសាងសង់នេះ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

    នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២បន្ថែមទៀត ដែលកំពុងបើកការដ្ឋានសាងសង់នេះ ដោយសម្តេច បានមានប្រសាសន៍ថា៖ “ដោយសារតែស្ពាននេះវែងនិងឈ្មោះវែងពេក ខ្ញុំចង់ស្នើថាស្ពានទី១​ ដែលសម្ពោធបើកការដ្ឋាននៅថ្ងៃនេះ យើងគួរហៅកាត់ថា (ស្ពានអាកាសព្រះមុនីវង្ស) ដើម្បីកុំឱ្យពិបាកហៅពេក ព្រោះឈ្មោះជាប់គ្នាច្រើនណាស់ មានទាំងផ្លូវសម្តេចតេជោហ៊ុន សែនផង ផ្លូវសហព័ន្ធរុស្ស៊ីផង ផ្លូវកងយោធពលខេមរភូមិន្ទផង អ៊ីចឹងទេ យើងហៅថាឱ្យខ្លីគឺ (ស្ពានអាកាសព្រះមុនីវង្ស) គឺស្ពានទី១។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ចំពោះស្ពានទី២វិញ ដោយសារតែជាប់នឹងផ្លូវទាំងសហព័ន្ធរុស្ស៊ី ផ្លូវសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិកតីស្រឹង្គារ គង់ សំអុល និងផ្លូវ ២០១១ អ៊ីចឹងយើងហៅថា (ស្ពានអាកាស គង់ សំអុល) តែម្ដងទៅ ដូច្នេះមិនចាំបាច់និយាយថាស្ពានអាកាសនៅកន្លែងនោះទេ ដោយកំណត់ស្ពានអាកាសទី១គឺ ស្ពានអាកាសព្រះមុនីវង្ស និងស្ពានអាកាសទី២ គឺ ស្ពានអាកាស គង់ សំអុល ៕ ”

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: