ធ្លាប់ជួបទេ? កង់បីខ្មែរ កង់បីឥណ្ឌាមួយចំនួន កែច្នៃដាក់ភ្លើងហ្វាខុសស្តង់ដា មិនខ្វល់គេឯងជិះពីក្រោយចាំងភ្នែក
- December 15, 2018
ថ្មីៗនេះមានមហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការខឹងសម្បារ មិនពេញជាខ្លាំង ចំពោះរឿងភ្លើងហ្វា ដែលកង់បីខ្មែរ និងកង់បីឥណ្ឌា មួយចំនួនបានកែច្នៃខុសស្តង់ដាឲ្យមានពន្លឺខ្លាំងជាងមុន។ ដោយមានអ្នកលេងហ្វេសប៊ុកមួយចំនួនបាននិយាយថា ជិះពីក្រោយ កង់បីមួយចំនួនម្តងៗ គឺចាំងភ្នែកខ្លាំងណាស់ ព្រមទាំងមានការសំណូមពរខាងសមត្ថកិច្ចចរាចរណ៏ ជួយពង្រឹងលើច្បាប់ចរាចរណ៍ ផាកពិន័យតឹងរឹងលើករណីនេះ ព្រោះតែប្រទះឃើញមានកង់បីជាច្រើនបានកែច្នៃភ្លើងខុសស្តង់ដា។
ចំពោះករណីយានយន្ត ដែលបានកែច្នៃខុសពីស្តង់ដាហាងផលិត ល្មើសនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលមានចែងក្នុងជំពូកទី៩ មាត្រា៦៦ “មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ ឬឃាត់ទុកយានជំនិះរយៈពេលមិនលើស៣ថ្ងៃ ដើម្បីពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេស ទៅតាមករណីអ្នកបើកបរ ប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍”៕


ប្រភព៖ ម៉ាទីនហាងលក់ទូរស័ព្ទដៃទំនើប ស្តេចនៃតំលៃបោះដុំលក់រាយ
- Share This Post:






