ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ចំណាយពេលតែ១ថ្ងៃ ដកតំណែងអភិបាលក្រុងតាខ្មៅ ដោយសារមិនមើលផ្លូវខូច

    BY Khmernote Media August 31, 2022
    សម្តេចតេជោ ហ៊ុន សែន ចំណាយពេលតែ១ថ្ងៃ ដកតំណែងអភិបាលក្រុងតាខ្មៅ ដោយសារមិនមើលផ្លូវខូច

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដោយសម្តេចតេជោបានមានប្រសាសន៍ថា ថ្ងៃមុនបានដកចៅហ្វាយក្រុងតាខ្មៅមួយដោយសារមិនមើលផ្លូវ សម្តេចបានមានប្រសាសន៍ថា ចាំមើលចៅហ្វាយខេត្តមួយណាដែលចាក់ផ្លូវបេតុងច្រើននៅព្រែកហូរ។

    សម្តេចតេជោបានរម្លឹកថា បានទូរសព្ទទៅអភិបាលខេត្តកណ្តាល ដោយសម្តេចបានសួរថា មួយណាធ្វើចៅហ្វាយក្រុងតាខ្មៅ បានប៉ុណ្ណឹងមើលមិនឃើញ ទើបបញ្ជាឲ្យដក និងប្រាប់អភិបាលក្រុងថ្មីបញ្ចេញស្នាដៃថាចេះមើលផ្លូវទេ៕

    រូបភាពអតីតអភិបាលក្រុងតាខ្មៅ

    Share This Post: